Loading...

Thursday, December 6, 2018

ក្រសួងមហាផ្ទៃនឹងសិក្សាផ្តល់នីតិសម្បទា អ្នកនយោបាយ ដែលតុលាការហាមឃាត់ ក្រោយវិសោធនច្បាប់គណបក្សនយោបាយចូលជាធរមាន

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងមហាផ្ទៃនឹងពិនិត្យសិក្សាស្នើសុំផ្តល់នីតិសម្បទាដល់អ្នកនយោបាយប្រឆាំងដែលតុលាការកំពូលហាមឃាត់អាចធ្វើនយោបាយវិញនៅពេលសេចក្តី ស្នើសុំវិសោធនកច្បាប់ស្តីពីគណបក្សនយោបាយចូលរួមជាស្ថាពរ។

សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងនាព្រឹកថ្ងៃទី៦ ធ្នូ ក្រោបើកសិក្ខាសាលា ស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា លើកទី៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ« សាសនិក គ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍»។

ក្រសួងមហាផ្ទៃ នឹងពិនិត្យ លើការដកបម្រាមហាមឃាត់ធ្វើសកម្មភាពនយោបាយ លើលោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីមួយចំនួន ដែលបានអនុវត្តសាដីការបស់តុលាការកំពូល នៅពាក់កណ្តាលខែធ្នូ ខាងមុខនេះ គឺបន្ទាប់ពីរដ្ឋសភា អនុម័ត វិសោធនកម្មលើមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយជាស្ថាពរ។

សម្តច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី ស្តីទី«ក្រសួងនឹង ពិនិត្យ សិក្សាលើការដកបម្រាមលើអតីតមន្ត្រី គណបក្សសង្គ្រោះជាតិ ចំនួន ១១៨រូប ក្រោយច្បាប់ចូលជាធរមាន»។

សម្តេចក៏នៅលើកឡើងថា នៅក្នុងច្បាប់នោះគេបានដាក់ ថា តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយករដ្ឋមន្ត្រី លើកសំណើទៅ ព្រះមហាក្សត្រ។

សម្តេចក្រឡាហោម បាន បញ្ជាក់ថា "អីញ្ចឹង ខ្ញុំយល់ថា អ្នកណា ដែល បាន គោរព សាលក្រម គិតដល់ អ្នក គោរព សាលក្រម មុន អាទិភាព គឺអ្នក ដែល គោរពសាលក្រមមុន"។

ក្រោមសំណួរពីអ្នកសារព័ត៌មានថាតើការដកបម្រាមនេះ អាចមាន លោក កឹម សុខា ដែរឬទេ? សម្តេច ស ខេង បាន ឆ្លើយថា "បើយល់ថាអ្នកណាគោរពសាលក្រម យើងយល់បានហើយ ខ្ញុំមិននិយាយទេ"៕

@Amapapa.News

Feature Ads