ព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពរាយការណ៏ជូនសាធារណៈជនសូមមេត្តាជ្រាបថា៖ កាលពីថ្មីៗកន្លងមកនេះមានសារព័ត៌មានមួយចំនួនតូចបានបង្ហោះថារូបភាពជនខាងក្រោមដែលមានសាក់រូបពេញខ្លួននេះគឺ ជាក្រុមចិននៅក្នុងប្រទេសកម្ពុជា តែ តាមពិតក្រុមទាំងនេះជាជនជាតិវៀតណាម ហើយម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗបានបង្ហោះរូបក្រុមនេះធ្វើសកម្មភាពបង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់។
ជាអកុសលត្រូវសារព័ត៌មានមួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរយើងអោយអាប់អួរមិនស្រាកស្រាន្ត។
ដូច្នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមគោរពរាយការណ៏ជូនដល់សារធាណៈមេត្តាយកចិត្តដាក់ពិនិត្យអោយបានច្បាស់លាស់មុននិងវាយតម្លៃ និងសូមអោយបងប្អូនជនរួមជាតិមេត្តាមានស្មារតីខ្ពស់ក្នុងការលើកតំកើងថែរក្សាកិតត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងទាំងមូល។ សូមអរគុណ!