header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ប៉ុស្តិ៍នគរបាលជយ័ជំនះបានខ្លួនជនសង្ស័យ ឈ្មោះ ភេទប្រុស ZHANG CHUI FENG អាយុ២៩ឆ្នាំ ជនជាតិ ចិនមុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ E48750427ស្នាក់នៅ សណ្ឋាគារ Viva Boutique Hotel& Pub បន្ទប់លេខ503 ដែលមានទីតាំងផ្ទះលេខ២1Eo ផ្លូវលេខ104 ភូមិ8 សង្កាត់ សង្កាត់វត្តភ្នំខណ្ឌដូនពេញពីបទ៖ បង្ហោះឧបករណ៍ដ្រូន បំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម៉្មង់(DRONE) នៅចំណុចមុខព្រះបរមរាជវាំងផ្លូវសុធារស់ ភូមិ ១សង្កាត់ជ័យជំនះខណ្ឌដូនពេញ ដោយគ្មានការអនុញ្ញាត ។

សមត្ថកិច្ច​បានចាប់យកយន្តហោះដែលបំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម៉្មង់ម៉ាក D J I ពណ៌ស លាយខ្មៅចំនួន០១គ្រឿង (ផលិតនៅប្រទេសចិន), ថ្មចំនួន ០១ដុំ, តេឡេបញ្ជាចំនួន ០១ ពណ៌ខ្មៅ, ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកHUAWEIពណ៌ខ្មៅ និងកាបូបស្ពាយក្រោយខ្នងពណ៌ខ្មៅចំនួន០១ ។

បច្ចុប្បន្ន ជំនាញកំពុងរង់ចាំសហការប្រគល់ជនសង្ស័យខាងលើ ជូនកម្លាំងនៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាម នីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post