header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ បានធ្វើការដុតបំផ្លាញទូហ្គេមបាញ់ត្រីចំនួន៧៣ទូចោលក្រោយពីបង្ក្រាបចាប់បានកន្លងទៅ ក្នុងបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ។ ការដុតបំផ្លាញទូហ្គេមខាងលើបាន​ធ្វើឡើងនៅដីវាលមួយកន្លែង ក្នុង ភូមិបឹងឈូក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បនល្បែង ហ្គេមបាញ់ត្រី ជាប្រភព ជម្រកជនញៀនល្បែងសុីសង ជនប្រើប្រាស់ និងជួញដូរគ្រឿងញៀន ជាបទល្មើស បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ដើមចម នៃបទល្មើស ចោរ លួច ឆក់ ប្លន់ ហើយកន្លងមក ត្រូវបាន ការិយាល័យព្រហ្មទណ្ឌ កម្រឹតស្រាលរាជធានីភ្នំពេញ ក៏ដូចជា កម្លាំងមូលដ្ឋាន ងអាជ្ញាធរ បង្ក្រាបបានជាបន្តបន្ទាប់ ដោយឡែកការិយាល័យ ព្រហ្មទណ្ឌកម្រឹតស្រាល បើកប្រតិបត្តិការបង្ក្រាបកន្លងមកនេះ ដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន៧៣ទូ ។

សមត្ថកិច្ចបន្តទៀតថា ដោយមានការអនុញាតិពីលោកស្នងការ ទើបការិយាល័យបានដឹកយកទូហ្គេមក្រោយ បង្ក្រាបបានទាំងនោះ ទៅដុតបំផ្លាញចោល ។

សមត្ថកិច្ច អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេស យុវវ័យ ចូរជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងសុីសង បងតូច បងធំ យកពេលវេលាទៅសិក្សារៀនសូត្រ និងសូនមឲ្យពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ជុំវិញសភាពការ សមន្តិសុខក្នុងមូលដ្ឋាន ដើម្បី សន្តិសុខ សុវត្តិភាព ពលរដ្ឋ ក៏ដូចជាសង្គម ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post