header ads

Sponsor

រិទ្ធី

កាលពីរសៀលថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ២០១៨​ ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានដឹកនាំគណៈប្រតិភូ​ ដើម្បីចូលរួមសម្ពោធពិព័រណ៍សួនច្បារអន្តរជាតិ​ ចិន-អាស៊ាន​ នៅទីក្រុងណាននីន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ។

នៅក្នុងវេទិកាពិព័រណ៍លើកទី​១២​ នេះ​ មានប្រទេសក្នុងក្របខណ្ទអាស៊ានទាំង១០​ នឹងត្រូវបង្ហាញសក្តានុពលរបស់ខ្លួន​ ទៅកាន់ភ្ញៀវទេសចរណអន្តរជាតិ​ ក្នុងទីលានពិព័រណ៍ទំហំប្រមាណ​ ១.០០០​ ហិកតា​ ដោយខេត្តព្រះសីហនុ​ ត្រូវបានគណៈកម្មការពិព័រណ៍ផ្តល់អាទិភាព​ ដើម្បីបង្ហាញភ្ញៀវអន្តរជាតិ។​ 

តបតាមការអញ្ជើញរបស់លោក​អភិបាលក្រុងណាន​នីង​ គណៈប្រតិភូរបស់ខេត្តព្រះសីហនុ​ បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងណាន​នីង​ នារសៀលថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៨​។ ក្នុងជំនួបរយ:ពេល​មួយម៉ោងនេះ​ លោក​ Zhou Hongbo​ អភិបាលក្រុងណាន​នីង​ បានបង្ហាញពីសក្តានុពល​យ៉ាងសំបូរបែប​របស់ទីក្រុងណាន​នីង​ ដល់គណៈប្រតិភូខេត្តព្រះសីហនុ។ 
អភិបាលក្រុងណាន​នីងបានបញ្ជាក់ច្បាស់ថា​ តាមរយ:នយោបាយ​ ខ្សែក្រវាត់មួយ​ ផ្លូវមួយ​ របស់រដ្ឋាភិបាលនៃប្រទេសចិន​ ក្រុងណាន​នីង​ នៃខេត្តហ្គាំងស្សី​ បានអភិវឌ្ឍខ្លួនគួរជាទីមោទនៈ។ ប្រជាពលរដ្ឋចិន​ និយាយជារួម​ និងនិយាយដោយឡែក​ គឺនៅតែរក្សាចំណងសាមគ្គីភាពល្អជាមួយនឹងប្រជាពលរដ្ឋកម្ពុជា​ ពិសេសជាមួយនឹងប្រជាពលរដ្ឋខេត្តព្រះសីហនុ​ ។

ជាការឆ្លើយតប ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានថ្លែងកោតសរសើរដល់ការអភិវឌ្ឍដ៏ឆាប់រហ័ស​ នៃទីក្រុងណាន​នីង​ ហើយឯកឧត្តម​សំណួមពរឱ្យថ្នាក់ដឹកនាំទីក្រុងណាន​នីង​ ជួយណែនាំដល់អ្នកវិនិយោគទុន​ និងភ្ញៀវទេសចរណ៍​ ទៅបណ្តាក់ទុន​ និងទស្សនា នៅខេត្តព្រះសីហនុ​ ផង។

សូមបញ្ជាក់ថា​ ខេត្តព្រះសីហនុ​ គឺជាខេត្តមួយដែលបានចុះអនុស្សារណៈជាខេត្តក្រុងបងប្អូន​ខេត្តព្រះសីហនុ​-ក្រុងណាននីង​ នាឆ្នាំ២០១៧​ ។ ដូច្នេះហើយត្រូវបានគណៈកម្មការពិព័រណ៍អន្តរជាតិចិន​ អាស៊ាន​ ផ្តល់អាទិភាពបានដាក់តាំងបង្ហាញសក្តានុពលនានា​ ជូនភ្ញៀវអន្តរជាតិ​ នាឱកាសលើកទី​ ១២នេះ​ ខណៈដែលមានតែប្រទេសទាំង​ ១០​ ប៉ុណ្ណោះ​ មានវត្តមាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post