header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនប្រើអំពើហិ​ង្សារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប្រើប្រាស់គ្រឿងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួន កាលពីវេលាម៉ោង៩៖៤០នាទីយប់ថ្ងៃពុធ ១៣កើត ខែកក្តិក ឆ្នាំច សំរិទ្ធិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះ៩២អឺ៤ ផ្លូវ១២៦ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនស្រវឹងគ្រឿងញៀនខាងលើ  ដោយមានកិច្ចសហការពីប្រជាពរដ្ឋបានរាយការណ៍មកថា មាន​មនុស្សប្រើអំពើហិ​ង្សាវាយបំផ្លិចបំផ្លាញ ហើយបម្រុង​ដុតផ្ទះ ពេលនោះកម្លាំងខណ្ឌ នឹងប៉ុស្តិ៍ បានចុះទៅដល់ ចំណុចកើតហេតុលើ ដោយមានការសំណូមពរ ពីឪពុកម្តាយ អោយសមត្ថ​កិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញឹក សោភណ្ឌ័ ភេទប្រុស អាយុ៤០ឆ្នាំ រួច​បញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ធ្វើរការសាកសួរ តាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post