
កោះកុង៖ នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០១ និង២០ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាណ៍កើតឡើងមួយ ដែលបង្កដោយរថយន្តក្រុងទេសចរណ៍ ក្រុមហ៊ុនទ្រូម៉ានី ក្រឡាប់ធ្លាក់ផ្លូវ នៅចំនុចចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។
រថយន្តក្រុងទេសចរណ៍ ពណ៌ក្រហម ពាក់ផ្លាកលេខ *ភ្នំពេញ 3C-6354* មានទិសដៅ ភ្នំពេញ-កោះកុង របស់ *ក្រុមហ៊ុនទ្រូម៉ានី* អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ក្នុងនោះមានអ្នករួមដំណើរចំនួន *៤៤នាក់* រងរបួស *០៥នាក់* រងរបួសធ្ងន់ *០២នាក់* ស្រី ១ ន ។
ក្រោយពេលកើតហេតុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ចុះជួយសង្គ្រោះអ្នករងបួស ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកោះកុង។ មូលហេតុបណ្តាលមកពី បើកបរក្នុងស្ថានភាពល្បឿនលឿន ហើយចុះចំណោទដាច់ខ្សែរហ្វាំង បុកទៅនឹងរនាំង ការពារផ្លូវ បណ្តាលឲ្យ ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ ។








