header ads

Sponsor

ក្រចេះ ៖ ជារៀងរាល់ថ្ងៃ គេតែងសងេ្កតឃើញរថយន្តយដឹកខ្សាច់ធំៗ បើកឆ្លងកាត់ស្ពានក្រគរ ដែលជាស្ពានទ្រុឌទ្រោមខ្លាំងបំផុត ដែលមានផ្លាកសញ្ញាហាមមិនឲ្យរថយន្តលើសពី ដប់តោនឆ្លងកាត់ឡើយ ប៉ុន្តែតៃកុងរថយន្តម្នាក់បានបង្ហើបប្រាប់ភ្នាក់ងារព័ត៌មានថា រថយន្តធុននេះ គ្រាន់តែតួរថយន្ត មានទម្ងន់មិនក្រោមពីម្ភៃតោនឡើងលើនោះទេ ។

ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ក្រគរ បានលើកឡើងថា នៅពេលដែលរថយន្តធុនធ្ងន់ឆ្លងកាត់ម្ដងៗ ពួកគាត់ តែងតែសង្កេតឃើញស្ពានមានសភាព យោល រញ្ជួយ ដែលអ្នកធ្វើដំណើរពីក្រោយ ព្រលឹងចុងសក់ ភ័យខ្លាចបាក់ស្រុតស្ពាន គ្រោះថ្នាក់ដល់ពួកគាត់ ។

ពលរដ្ឋដែលរស់នៅក្បែរនោះ សំណូមពរឲ្យអាជ្ញាធរមេត្តាចាត់វិធានការទប់ស្កាត់រថយន្តទាំងនេះ បើមិនដូច្នោះទេ ស្ពាននឹងត្រូវបាក់ស្រុត បង្កឲ្យមានការរាំងស្ទះដល់ការធ្វើដំណើររបស់ពួកគាត់ ។

ទាក់ទិនបញ្ហានេះដែរ ភ្នាក់ងារព័ត៌មាន ពុំអាចទំនាក់ទំនងទៅលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានទេ ដោយទូរស័ព្ទតេមិនចូល ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post