header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ បែកថ្នាំ ដើរស្រែកឡូឡាអុកឡុកអ្នកភូមិ ត្រូវប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវលំ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មេប៉ុស្តិ៍ឃ្មួញ លោក ញាណ នន បាន​ឲ្យ​ដឹងថា ជនបង្កការអុកឡុកនោះឈ្មោះ ម៉ុន ម៉េត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកមេប៉ុស្តិ៍ បានបន្តទៀតថា មុនឃាត់ខ្លួន កម្លាំងប៉ុស្តិ៍ទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចកើតហេតុខាងលើ មានជនសង្ស័យម្នាក់ កំពុងស្រែកឡូឡាអុកឡុកក្នុងភូមិធ្វើអោយពួកគាត់មានការភ័យខ្លាច និងសម្រាកមិនបាន ក្រោយពីទទួលពត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនត្យទឹកនោមឃើញមានសារធាតុញៀន ហើយបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូ​នមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post