header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ កម្លាំងនគរបាលស្រុកគងពិសី បានធ្វើការឃាត់ខ្លួនជនល្មោភកាមម្នាក់ភ្លាមៗ ក្រោយ​ធ្វើសកម្មភាពចាប់រំលោភ ហើយសម្លាប់ស្ត្រីម្នាក់នៅលើផ្ទះ ទាំងកណ្ដាលយប់ ហើយព្យាយាមរត់គេចខ្លួន។

ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមសម្តីមន្ត្រីនគរបាលស្រុកគងពិសី បាននិយាយឲ្យ​ដឹងថា ជនល្មោភកាមរំលោភហើយសម្លាប់ស្ត្រីគរ ហើយត្រូវឃាត់ខ្លួននោះឈ្មោះ យុក រ៉ាត់ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ យ៉ា សាវរី (ហៅតី) អាយុ៣៣ឆ្នាំ ដើរស៊ីឈ្នួលច្រូតស្រូវ ដកស្ទូងឲ្យ​អ្នកស្រុក(ជាមនុស្សគរ)។

នគរបាលស្រុកដដែល បានបន្តថា មុនពេលកើតហេតុនោះ គឺស្ត្រីរងគ្រោះខាងលើ កំពុងតែដេកលង់លក់ក្នុងដំណេក នៅលើផ្ទះរបស់ខ្លួនតែម្នាក់ឯង។ ហើយជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់រំលោភ រួចហើយជនសង្ស័យ ក៏បានសម្លាប់បំបិតមាត់តែម្តង ដើម្បីកុំឲ្យ​ជនរងគ្រោះដឹងរឿង យកទៅប្រាប់គេឯង។

ប្រភពបានបន្តទៀតថា លុះដល់វេលាម៉ោងប្រហែលជាង១២រំលងអធ្រាត្រ ក៏មានអ្នកជិតខាងមកមើលព្រោះ ឮសំឡេងក្តុងក្តាំងនៅលើផ្ទះ ស្រាប់តែឃើញជនរងគ្រោះ ត្រូវគេសម្លាប់ ក៏រត់ទៅរាយការណ៍ប្រាប់នគរបាលឲ្យជួយអត្តរាគមន៍ភ្លាមៗ។ ក្រោយទទួលដំណឹងភ្លាម កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវស្វែងរក ក៏បានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ខណៈដែលជនសង្ស័យព្យាយាមរត់គេចខ្លួន។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់ស្ត្រីគរខាងលើ រំលោភហើយសម្លាប់ជនរងគ្រោះប្រាកដមែន ដោយសារតែខ្លួនផឹកស្រាស្រវឹង និងមានចំណង់ចង់រួមរ័ក្ស។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញនាំមកកាន់អធិការដ្ឋានគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post