header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ កាលពីថ្ងៃសុក្រ ៨ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤១នាទីយប់ មានករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងនៅខេត្តស្រះកែវ ស្រុកវាងសាប៑ួន ប្រទេសថៃ (ยู่จังหวัดสระแก้ว อำเภอวังสมบูรณ์) ខណៈជនរងគ្រោះកំពុងតែដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកបរក្នុងល្បឿនលឿន បុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ,។

ជនរងគ្រោះឈ្មោះ វុធ ភេទប្រុស អាយុ២៣ឆ្នាំ រស់ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ជនរងគ្រោះជាពលករខ្មែរធ្វើការក្នុងប្រទេសថៃ ។

បច្ចុប្បន្ន សាកសពត្រូវបានដឹកមកដល់លំនៅឋាន ក្នុងស្រុកសំពៅលូន ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post