header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ថវៈ នៅចំណុចក្នុងព្រៃ ផ្លូវលំ ខាងក្រោយរបងខាងក្រៅ តំបន់សេដ្ឋកិច្ចពិសេសខេត្ត ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

ជនរងគ្រោះឈ្មោះ គ ស ន ភេទស្រី អាយុ ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ នា ណាត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាកម្មករសំណង់ បាននាំជនរងគ្រោះ យកទៅរំលោភនៅតាំងកើតហេតុខាងលើ ។

ក្រោយពីបានទទួលបណ្តឹងពីម្តាយជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកំពុងបំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post