header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ កម្លាំងការិយាល័យនគរបាលខេត្តព្រះសីហនុ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន១ករណី ដោយ​ឃាតខ្លូនជនសង្ស័យជាជនបរទេសចំនួន២នាក់ និងស្រ្តីខ្មែរម្នាក់ ព្រមទាំងដកហូតថ្នាំញៀនមួយ​ចំនួនធំផងដែរ។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើង​កាលពីម៉ោង១១៖២៣នាទីយប់ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្រុម២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទី​១.ឈ្មោះ  នួន ស្រីរ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរមិនពិតប្រាកដ។ ២ឈ្មោះ ANDREA GATTO ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអ៊ីតាលី​ មុខរបរមិនពិតប្រាកដ។ ៣.ឈ្មោះ patrck Scherrer ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិស្វីស មុខរបរមិនពិតប្រាដក។

វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ធំ៤៤កញ្ចប់តូច ជញ្ជើញថ្លឹងថ្នាំញៀន២គ្រឿង ទូស័ព្ទ៣គ្រឿង ម៉ូតូ១គ្រឿង សម្ភារៈជក់ និងវេចខ្ជប់គ្រឿងញៀនមួយចំនួន​ធំទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post