header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីមេម៉ាយ​ម្នាក់ បានលង់ស្រលាញ់បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ រហូតលង់ខ្លួន លង់ប្រាណ ជ្រុលជ្រួស​មានផ្ទៃពោះជិត៣ខែ បែរបុរសនោះបង្ខំឲ្យគាត់យកកូនចេញ​ និងទិញថ្នាំទម្លាក់កូនឲ្យលេបផងដែរ តែដោយសារចិត្តស្រលាញ់កូន រូបនាងមិនព្រមធ្វើតាមបុរសជា​គូស្នេហ៍​ទើបទុករហូតគ្រប់ខែ ក៏បានទាក់ទងទៅបុរសទៀតនោះ បែរជាខាងប្រុស ស្ដីបន្ទោស​ឲ្យគាត់ថា​កុំឲ្យទុក​ ឥលូវទទួលខុសត្រូវខ្លួនឯងទៅ​ ហើយដោះដៃចោលគាត់​ទាក់ទងលែងបាន​តែម្ដង​ ហើយឪពុកម្ដាយរបស់គាត់បានស្ដីបន្ទោសឲ្យថា​ មានកូនអត់ប្ដី​ យកមកធ្វើអី ទើបគាត់ខឹងពេក​ ក៏សម្រេចចិត្តរត់ចេញពីផ្ទះនៅខេត្តព្រៃវែង ឡើងមកដល់មុខវត្តចាក់អង្រែក្រោម​ ហើយត្រូវប្រជាពលរដ្ឋឃើញ​ក៏នាំមកប៉ុស្តិ៍ប៉ូលិសចាក់អង្រែក្រោម បង្កការភ្ញាក់ផ្អើលទាំងយប់​ថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០១៨នេះ។

ស្ត្រីមេម៉ាយ​ម្នាក់ បានលង់ស្រលាញ់បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ រហូតលង់ខ្លួន លង់ប្រាណ ជ្រុលជ្រួស​មានផ្ទៃពោះហើយទុករហូតដល់សំរាលកូននោះ​ បានរៀបរាប់ប្រាប់ភ្នាក់ងារ​ CAM POST​​ ថា បន្ទាប់ពីបានខ្លួនគាត់ជាច្រើនដងហើយ​ ដឹងថាគាត់មានផ្ទៃពោះជាង៣ខែទៀតនោះ បែរបុរសអ្នករត់ម៉ូតូឌុបនោះបង្ខំឲ្យគាត់យកកូនចេញ​ និងទិញថ្នាំទម្លាក់កូនឲ្យលេបផងដែរ តែដោយសារចិត្តស្រលាញ់កូន រូបនាងមិនព្រមធ្វើតាមបុរសជា​គូស្នេហ៍​ទើបទុក និងរស់នៅតែម្នាក់ឯង នៅបន្ទប់ជួលមួយកន្លែងនៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ​ ដោយធ្វើការអនាម័យនៅ​អាគាវឌ្ឍនៈ បានប្រាក់ខែតិចតួច​ រហូតគ្រប់ខែ ក៏បានទាក់ទងទៅបុរសទៀតនោះ បែរជាខាងប្រុស ស្ដីបន្ទោស​ឲ្យគាត់ថាកុំឲ្យទុក​ ឥលូវទទួលខុសត្រូវខ្លួនឯងទៅ​ ហើយដោះដៃចោលគាត់​ទាក់ទងលែងបាន​តែម្ដង។ ទើបជិតដល់ថ្ងៃសំរាលកូន​ ទើបគាត់ទៅរកម្ដាយដែលស្នាក់នៅបន្ទប់ជួល នៅម្ដុំផ្សារចាស់ ដើម្បីជួយចេញថ្លៃសំរាលកូន​ រហូតកូនបានជាង២ខែ ដោយម្ដាយរបស់គាត់​ធ្វើការអនាម័យ​នៅអគារវឌ្ឍនៈ តែជិត១០ថ្ងៃហើយដែលម្ដាយរបស់គាត់មិនបានទៅធ្វើការទេ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលជិះកង់ត្រូវម៉ូតូបុករបួសជើង ខណៈពេលទៅធ្វើការ។

លុះមុនថ្ងៃគាត់មកភ្នំពេញ​ ម្ដាយរបស់គាត់បានស្ដីបន្ទោសឲ្យថា​ មានកូនអត់ប្ដី​ យកមកធ្វើអី ឃើញពិបាកទេ​ អ្នកណាជួយអ្នកណា​ ? ដោយគិតពីរឿង​ប្ដីក្រោយ​មានកូនជាមួយហើយមិនទទួលខុសត្រូវ រួចដោះដៃរត់ចោលបាត់ផង នឹងម្ដាយស្ដីបន្ទោសទៀត​ ទើបគាត់ខឹងពេក​ ក៏សម្រេចចិត្តរត់ចេញពីផ្ទះ ជិះរថយន្តឈ្នួលទៅស្នាក់នៅផ្ទះជាមួយយាយ និងតានៅឯស្រុកកំណើតនាខេត្តព្រៃវែង តែពេលទៅដល់មុខផ្ទះយាយតា​ ស្រាប់តែយាយតា​ស្ដីបន្ទោស​មកមុន​ទៅហើយ​ ទើបគាត់ដើររករថយន្តជិះឡើងមកភ្នំពេញវិញ និងចេះឲ្យគេជូនមកចុះឡើងៗ​ មកដល់មុខវត្តចាក់អង្រែក្រោម​ ហើយត្រូវប្រជាពលរដ្ឋឃើញ​មានចិត្តអាណិត​ នាំមកប៉ុស្តិ៍ប៉ូលិសចាក់អង្រែក្រោម។

ក្រោយមក​អាជ្ញាធរសង្កាត់​ចាក់អង្រែក្រោម​ មានទាំង​លោក​ ជា​ សុខៃ​ ចៅ​សង្កាត់​ចាក់អង្រែក្រោម​ និងលោក​ វុឌ្ឈ​ ផូសារវ័ន្ត​ មេប៉ុស្តិ៍​ចាក់អង្រែក្រោម​ បានយកចិត្តទុកដាក់​និងបានសាកសួរ​មូលហេតុ​ គាត់ថា​ទៅនៅកន្លែងណាក៏បាន​ឲ្យតែមានទឹកងូត​ គាត់ធ្វើការ​ចិញ្ចើម​កូនគាត់ហើយ​ រួចឲ្យមន្ត្រីទៅទិញ​បាយ និង​ទឹកក្រឡុក​ ជូនគាត់ពិសារមួយពេលសិន​ និងឲ្យគាត់ស្នាក់នៅមួយយប់សិន​ ហើយទាក់ទងទៅវិទ្យុABC អាចឲ្យគាត់ស្នាក់នៅបានទេ? ។ ហើយលោក​ សេង​ ឈុនហេង​ ស្មៀន​សង្កាត់ចាក់អង្រែក្រោម​ បានឧបត្ថម្ភថវិកា ចំនួន១០ម៉ឺនរៀល​ ឲ្យស្ត្រីខាងលើ​ សម្រាប់​ទុកប្រើប្រាស់​តាមតម្រូវការផងដែរ។

ភ្នាក់ងារ​សារព័ត៌មានម្នាក់ យើងក៏បានទាក់ទងទៅABC រៀបរាប់​អំពីដំណើររឿង​ ដោយដំបូងឡើយ​គ្រាន់តែ​សួរនាំមូលហេតុ​វែងឆ្ងាយ​ពេក​ ស្ត្រីខាងលើក៏អន់ចិត្ត​ ហេតុអីចាំបាច់សួរនាំម៉េស​ តែក្រោយពីមានការណែនាំ​ និងជួយលួងលោម​ពី​លោក​មេប៉ុស្តិ៍ និង​អ្នកសារព័ត៌មាន​ ស្ត្រីខាងលើក៏យល់ព្រម​ ទើបអ្នកយកព័ត៌មានយើងទាក់ទងទៅABC ដើម្បីសុំឲ្យជួយគាត់ផង​ ហើយ​ABC ក៏អនុញាតិឲ្យសំរាកមួយយប់សិន​។

ក្រោយពេលកើតហេតុ ​ស្ត្រីឈ្មោះ ហេង ខេមរា អាយុ៣៧​ឆ្នាំ មានស្រុកកំណើតនៅភូមិពាមទា​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង​ និងស្នាក់នៅបន្ទប់ជួល​ជាមួយម្ដាយម្ដុំផ្សារចាស់​ ត្រូវបានអ្នកយកព័ត៌មានយើង​ជួយ​ហៅកង់បី​ និងជូនទៅដល់វិទ្យុABC ទាំងយប់រួចហើយ​ ដោយព្រឹកនេះ ចាំជួបជាមួយបង​កាច្រឹបសួរនាំបន្តទៀត​ ថាត្រូវធ្វើយ៉ាងម៉េច​ចំពោះការស្នាក់នៅ​របស់ស្ត្រីខាងលើនេះ​។

ព័ត៌មាន​លម្អិត​ខ្ញុំ​បាទ ម៉េង​ ភ្នាក់ងារសារព័ត៌មាន​ CAM POST​ នឹង​ Update​ បន្តទៀត!៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post