ភ្នំពេញៈ មាននាវាទេសចរណ៍១គ្រឿង ឈ្មោះ Costa Fortuna បាននាំអ្នកដំណើរ ២.៧៩៥ នាក់ ដែលជានាវាទី៣៤ មកពីកំពង់ផែសិង្ហបូរី មកចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា “នាវាទេសចរណ៍ នេះមានផ្ទុកអ្នកដំណើរចំនួន ២.៧៩៥ នាក់ (ស្រី ១.៤៩៩ នាក់) និងនាវិកចំនួន ៩៧៥ នាក់ (ស្រី ១៥០ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ”៕