header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អភិបាលខណ្ឌមានជ័យ មានកិត្តិយសសូមជូនដំណឹង ដល់ប្រជាពលរដ្ឋអាជីវករ  ដែលកំពុងប្រកបអាជីវកម្ម សេវាកម្ម តាមផ្ទះ​ តាមផ្សារ​​​នានា​ មេត្តាជ្រាបថា ថ្មីៗនេះមានជនខិលខូចបានយក​ឈ្មោះលោក ​​​ដែលជាអភិបាលខណ្ឌមានជ័យ ដើររៃអង្គាសថវិកា តាមលំនៅដ្ឋានប្រជា​ពលរដ្ឋ តាមមូលដ្ឋាន អាជីវកម្ម សេវាកម្ម និងតាមទីផ្សារនានា ដើម្បីជួយដល់ពិធីបុណ្យខួប និងអភិសេក ចំពោះវិញ្ញាណខ័ន្ធ​ឧបាសក លី ម៉ានេ នៅថ្ងៃ ព្រហស្បតិ៍ ១៤ រោច​​​​​ ខែកត្ដិក ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ​​២០១៨ នៅគេហដ្ឋានលោក លី​​​ មុន្នី​ នៅភូមិដើមស្ដៅ​ ឃុំ​សំបូរ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។

អាស្រ័យហេតុនេះ​ខ្ញុំសូមបដិសេធទាំងស្រុង រាល់សកម្មភាពខាងលើនេះ​ ដោយខ្ញុំបាទមិន​ដែលស្គាល់​បុគ្គលនេះ​ទេ និងមិន​បានជ្រាប ឬក៏ទទួល​នូវសំបុត្របុណ្យ ដែលជូនភ្ជាប់មកជាមួយនេះដែរ។

ដើម្បីចូលរួមចំណែក ការអនុវត្ដច្បាប់ និងរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ចំពោះក្រុមគ្រួសារសាច់ញាតិ និងរូបខ្ញុំផ្ទាល់ សូមលោកអធិការនគរបាលខណ្ឌ​ លោកមេបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្រ្តីរាជការ លោកប្រធានផ្សារ លោកចៅ​សង្កាត់ទាំងអស់ក្នុងខណ្ឌមានជ័យ សូមទប់ស្កាត់ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដូចមាន ភិនភាគភ្ជាប់មកជាមួយ​ មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post