header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ឪពុករវល់លក់ត្រី មិនបានចាប់អារម្មណ៍មើលកូន ហើយស្មានតែកូនដើរត្រឡប់ទៅផ្ទះវិញខ្លួនឯង ស្រាប់តែកូនប្រុស អាយុ៤ឆ្នាំ ធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៩យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ត្រងចំណុ​ចផែទិញផលនេសាទ របស់ឈ្មោះ តាំង កេ ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

បើតាមការឲ្យ​ដឹងពីឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនេសាទ (ឪពុកក្មេងរងគ្រោះ) បានឲ្យ​ដឹងថា កូនរបស់គាត់(ក្មេងរងគ្រោះ) ឈ្មោះ ញ៉ាញ់ ដាវិន ភេទប្រុស អាយុ៤ឆ្នាំ។

គាត់បានបន្តថា នៅពេលដែលគាត់ត្រឡប់មកពីនេសាទវិញ គាត់បានយកត្រីទៅលក់ ហើយកូនគាត់ ក៏បានអង្គុយលេងទូរស័ព្ទនៅទីនោះដែរ ហើយគាត់រវល់តែលក់ត្រី ទើបមិនបានចាប់អារម្មណ៍មើលកូន រហូតដល់លក់ត្រី រួចមិនឃើញកូនគាត់ ហើយគាត់ស្មានថា កូនគាត់ទៅផ្ទះមុន គាត់ក៏បានទៅមើលនៅផ្ទះ​ ពេលទៅដល់ផ្ទះ មិនឃើញកូន ក៏បានឆោឡោ ហើយនាំគ្នារក  ស្រាប់តែឃើញកូនគាត់ធ្លាក់ទឹក លង់ស្លាប់បាត់ទៅហើយ។

ក្រោយការពិនិត្យពីសមត្ថកិច្ចជំនាញរួចក៏បានប្រគល់សពក្មេងរងគ្រោះ អោយទៅឪពុកម្តាយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post