header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមដាក់ឲ្យដំណើរការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញ ខណៈដែលការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវបានផ្អាកមួយរយៈ។

សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការសហការការពារពលករកម្ពុជាធ្វើការនៅម៉ាឡេស៊ី ជាមួយ សមាគមម៉ាឡេស៊ីនៃទីភ្នាក់ងារស្រ្តីជំនួយការមេផ្ទះ(PAPA) សមាគមជាតិធនធនមនុស្សម៉ាឡេស៊ី (PUSMA) និង សមាគមជាតិម៉ាឡេស៊ីទីភ្នាក់ងារការងារ(PIKAP)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី0៥ ខែ ធ្នូ ឆ្នាំ២០១៨ នៅទីស្តីការ ក្រសួង ។ 

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លោក​ ងុយ រិទ្ធ នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចឲ្យមានការដាក់ដំណើរការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញនេះ បន្ទាប់ពីមានសមាគមចំនួន៥នេះ បានសហការគ្នាបញ្ជូនពលករកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារពលករទេសន្តប្រទេសន៍កម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។

លោក​បានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះក៍ជាយន្តការថ្មីមួយនៅក្នុងការចូលរួមជាមួយក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅក្នុងការធ្វើសកម្មភាពបង្កើនអត្ថប្រយោជន៍ជូនពលករទេសន្តប្រទេសន៍កម្ពុជាដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។

ឧកញ៉ា អ៊ឹង ស៊ានរិទ្ធី អគ្គនាយិការក្រុមហ៊ុន អ៊ឹង រិទ្ធីគ្រុប បានឲ្យដឹងថា ការសហគ្នារវាងសមាគមចំនួន៥នេះ ដើម្បីរៀបចំឡើងដែលមានយន្ដការការការពារ និងធានាសុវត្ថិភាពក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើនៅម៉ាឡេស៊ី ។

ឧកញ៉ា អ៊ឹង ស៊ានរិទ្ធី បានបញ្ជាក់ថា ការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនេះ គឺមានការងារផ្នែកមេផ្ទះ ជំនួយការផ្ទះ និងការងាររោងចក្រជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ឈប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនេះ អស់រយៈពេលជិត៧ឆ្នាំហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post