header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ បើទោះបីជាមានការអន្តរាគមន៍ និងព្យាយាមលួងលោមពីសំណាក់សមត្ថកិច្ចជំនាញ និងប្រជាពលរដ្ឋយ៉ាងណាក្ដី ចុងក្រោយបុរសម្នាក់ នៅតែសម្រេចបញ្ចប់ជីវិតខ្លួនឯងដដែល នៅលើបង្កោលភ្លើងដ៏ខ្ពស់មួយ បង្កឲ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង។

សេចក្ដីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ដោយសង្ស័យបែកថ្នាំ បានឡើងលើបង្គោលភ្លើង នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលាម៉ោង៥៖៥០នាទីយប់ ​ថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច ព.ស២៥៦២ ត្រូវ​នឹងថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ប្រភពបន្តថា បន្ទាប់ពីទៅដល់កន្លែងកើតហេតុ ហើយឃើញសកម្មភាពភ្លាមនោះ លោកអធិការនគរបាលស្រុកស្រែអំបិល បានទូរស័ព្ទទៅកាន់លោក សំរឹទ្ធ​ សុទ្ធី ដើម្បីបិទចរន្តអគ្គិសនីជាបណ្តោះអាសន្ន ព្រោះខ្លាចឆក់​ជនរងគ្រោះស្លាប់។ ស្របពេលជាមួយគ្នានោះ សមត្ថកិច្ចក៏បានធ្វើសតិអារម្មណ៍ឲ្យជននោះចុះមកវិញ តែជននោះមិនព្រមចុះឡើយ រហូតដល់ម៉ោង៧៖៣០នាទីយប់ថ្ងៃដដែល ជនរងគ្រោះបានស្រាតខោខ្លួនឯង ហើយចងកសម្លាប់ខ្លួនជាប់ជាមួយខ្សែកាប្លិ៍តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានត្រឹមតែរកអ្នកឡើងបង្គោលភ្លើង ទៅយកសាកសពរងគ្រោះចុះក្រោមប៉ុណ្ណោះ។ ហើយចំពោះអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចស្រាវជ្រាវ និងផ្ដល់ព័ត៌មានពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post