ពិធីមង្គលការមួយដែលតែងខ្លួនដូចមង្គលការនៅប្រទេសថៃ ព្រមទាំងមានការរាំក្បាច់កម្សាន្តស្លុយតិចៗ បាននិងកំពុងផ្ទុះការរិះគន់ជាខ្លាំងពីសំណាក់បងប្អូនអ្នកលេងហ្វេសប៊ុកដែលជាជនជាតិខ្មែរ ជាពិសេសអ្នកវប្បធម៌។
ក្រោយពេលទទួលរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មានប្រភពមួយបានឲ្យដឹងការពិតថា ការស្លៀកពាក់ និងរាំបែបថៃនេះ មូលហេតុដោយសារតែកូនកំលោះជាកូនកាត់ថៃ ម្លោះហើយគាត់គ្រាន់តែចង់ញ៉ាំង កម្មវិធីអាពាហ៍ពិពាហ៍របស់គាត់ ឲ្យមានលក្ខណៈប្លែក និងសប្បាយរីករាយតែប៉ុណ្ណោះ។
ហើយគាត់បានបន្ថែមថា ប្រសិនបើមានការខុសឆ្គងនឹងប្រពៃណីខ្មែរ សូមកុំប្រកាន់ពួកគាត់អីបងប្អូន។