header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូជាមួយម៉ូតូកង់បី កាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហាងចិន(យីហោ សានតាវ័ន) តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូកង់បី ពាក់ស្លាកលេខភ្នំពេញ 1H-6003 ឈ្មោះ ឡុង សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី អាស័យដ្ឋាន ភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ មានស្រុកកំណើតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ចំណែកខាងម្ចាស់ម៉ូតូនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ (អ្នករងរបួសស្រាលបានចេញពីកន្លែងកើតហេតុបាត់) ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ (Honda Dream) ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ-9493។

តាមប្រភពពីយុវជនម្នាក់ ដែលរងរបួលស្រាល បានឲ្យដឹងថា មុនកើតហេតុពួកគេទាំងពីរនាក់ បាននាំគ្នាផឹកស៊ីមួយកន្លែង នៅម្តុំផ្សារដីហុយ លុះបានផឹកស៊ីរួចរាល់ហើយ បាននាំគ្នាជិះម៉ូតូត្រឡប់ ទៅកន្លែងស្នាក់នៅវិញ។

បើតាមប្រភពពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា គេឃើញយុវជនពីរនាក់ជិះម៉ូតូ ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោង ចំណុចកើតហេតុ កាច់ចង្កូតមិនទាន់រេចង្កូតចូលមកចំណីផ្លូវម្ខាងទៀត ទៅបុកម៉ូតូកង់បី ដែលកំពុងបើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូកង់បី ធ្លាក់ពីលើកង់បី បោកផ្ទប់ទៅនិងថ្នល់បែកក្បាល បាក់កស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកខាងម៉ូតូបង្ករងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះ​បន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ និងម្នាក់ទៀត រងរបួសស្រាល ត្រូវបានមិត្តភក្តិ ជិះម៉ូតូមកដឹកយកចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងយកម៉ូតូកង់បី និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល​រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ចំណែកសាកសព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post