header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ បន្ថែមទៀត ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ការបូប) ។

អធិការនគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្មូ ឆ្នាំ២០១៨ វេលាម៉ោង១៥ និង១០នាទី នៅលើកំណាត់ផ្លូវខេត្តលេខ២២ នៅចំណុចនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ មានជនសង្ស័យចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ (ប្រុស២ នាក់ ស្រី១នាក់) ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ០២គ្រឿង មិនច្បាស់ស៊េរី និងស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ ឃឹម ហឿន ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណ:កំពុងជិះម៉ូតូ ដែលមានស្ពាយកាបូប ។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង០៣នាក់ បាននាំគ្នាជិះម៉ូតូបត់ចូលតាមផ្លូវលំវត្តខ្នារ ចូលព្រៃលើបាត់ ។

ក្រោយពីធ្វើទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានសាកសួរបំភ្លឺពីជនរងគ្រោះ និងពង្រាយកម្លាំងដេញ តាមដងផ្លូវ ស្រាវជ្រាវសាកសួរព័ត៌មានពីប្រជាពលរដ្ឋតាមផ្លូវ ដែលជនសង្ស័យជិះម៉ូតូឆ្លងកាត់ ទើបទទួលបានតម្រុយថា ជនសង្ស័យដែលធ្វើសកម្មភាពនោះ គេស្គាល់ម្នាក់ឈ្មោះ លី ឡាងវ៉ើយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុត្រាំកក់ ។

ទទួលបានព័ត៌មានពីអត្តសញ្ញាណជនសង្ស័យខាងលើ ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានដាក់កម្លាំងឃ្លាំមើលនៅមូលដ្ឋាន ដែលជនសង្ស័យស្នាក់នៅ លុះនៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះ លី ឡាងវ៉ើយ នៅនឹងផ្ទះរបស់ខ្លួនតែម្តង ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី 2015 មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 1l-8441 ។

ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ លី ឡាងវ៉ើយ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន ជាមួយ និងបក្ខពួុករបស់ខ្លួន០២នាក់ទៀត មានទី១-ឈ្មោះ ណេង ភេទស្រី ផ្ទះនៅម្ដុំវត្តពោធិ៍ ស្រុុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់បាននៅចំណុចមុខផ្ទះលក់មីហឹល ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានម៉ូតូមួយគ្រឿង ម៉ាក zomer ពណ៌ត្រួយចេក ឆ្នាំ២០១៧ពាក់ស្លាកលេខ 1GJ-5365 និងទី២-ឈ្មោះ ពៅ ធា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ឃាត់ខ្លួនបាននៅចំណុចបេនឡានអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានទូរស័ព្ទដៃមួយគឿង ។

ចំពោះសម្ភារដែលឆក់បានរួមមាន កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងកាបូបមានទូរសព្ទ័១គ្រឿង អត្តសញ្ញាណបណ្ណ័១សន្លឹក លុយខ្មែរ១៧៥.០០០៛ លុយដុល្លារ៣៥ដុល្លារ ។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post