header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ នៅចុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនPPPTដែលមានទីតាំងស្ថិតនៅភូមិរុងរឿង១ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងតែមមាញឹកដឹកឈើហ៊ុបចេញពីព្រៃព្រះរាជ្យក្រឹត ព្រៃព្រះរការ ចូលមកក្រុមហ៊ុនដើម្បីអារជ្រៀករួចឡើង រថយន្តដឹកយកទៅចែកចាយនៅតាមបណ្តាខេត្តផ្សេងៗ ហើយយកលេសថា ជាឈើសាងសង់ផ្ទះអតីតយុទ្ធជន ។

តាមសេចក្តីរាយការណ៍មកថាក្រុមហ៊ុនPP PT មាននាយកក្រុមហ៊ុនឈ្មោះ ហូឡា សោភ័ណ្ឌ បានប្រគល់ការងារឲ្យលោកដេវីដ ជាអ្នកចាត់ចែង ប្រមូលឈើប្រភេទហ៊ុបចេញពីគម្របព្រៃព្រះរការហើយក៏ជាអ្នកចាត់ចែកជាកញ្ជប់ឲ្យទៅដល់ ស្ថាប័នមានសម្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែរ ។

តាមការឲ្យដឹងពីមន្ត្រីយោធាដែលឈរជើងនៅ តំបន់នោះថា ក្រុមហ៊ុនខាងលើមានអាជ្ញាប័ណ្ណសម្អាតដីអនុក្រឹតសម្រាប់ចែកជូនដល់គ្រួសារកងទ័ព ចំនួនត្រឹមតែ៤៥០០ហិចតាតែប៉ុណ្ណោះ ហើយមកទល់ពេលនេះ ដីចំនួន៤៥០០ហិចតានេះ ក៏បាន សម្អាតរួចរាល់អស់មកហើយដែរ តែក្រុមហ៊ុនមួយនេះ នៅតែបន្តប្រើអាជ្ញាប័ណ្ណបន្តទៀត ដើម្បីគៀងគរពលរដ្ឋឲ្យចូលទៅកាប់ឈើ នៅព្រៃការពារព្រះរការ ដែលគ្រប់គ្រងដោយមន្ត្រីអភិរក្សរបស់មន្ទីរបរិស្ថានខេត្ត យកមកចូលក្រុមហ៊ុនអារជ្រៀកឡើងរថយន្តធំៗ ទៅចែកចាយតាមបណ្តាខេត្តផ្សេងៗ រួចយកលេសថា ដឹកជញ្ជូនយកទៅធ្វើផ្ទះអតីតយុទ្ធជនដដែល ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថា ក្រុមហ៊ុនខាងលើនេះ បានសុំអាជ្ញាប័ណ្ណប្រមូលផលដីសង្គមកិច្ចរបស់កងពលលេខ៩ហើយ លោកក៏បានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ លោកនឹងចាត់ចែងឲ្យជំនាញឆែកមើល ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post