header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានថ្លែងថា នៅកម្ពុជាគ្មានពន្ធនាគារ សម្រាប់ដាក់ អ្នកទោសវៀតណាមនោះទេ ព្រោះពន្ធនាគារមានលក្ខណៈតូចចង្អៀត ហើយក៏មានអ្នកទោសច្រើនផងដែរ ។

ក្រោយពិធី “ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស១២ធ្នូ” លើកទី១២ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សម្តេចក្រឡាហោម បានឆ្លើយតបចំពោះសំណួរ ក្រុមអ្នកសារព័ត៌មានថា តើបានដឹងមកពីណាថា អ្នកទោសវៀតណាម ដែលកំពុងជាប់ពន្ធនាគារនៅថៃ សុំផ្ទេរមកពន្ធនាគារនៅកម្ពុជា ។

សម្តេចបន្តថា “ករណីនេះ អត់មានទេ អ្នកណាទៅនិយាយ អាហ្នឹងអ្នកណាទៅធ្វើកើត ។ ឥឡូវអ្នកទោសខ្មែរ រកពន្ធនាគារដាក់មិនបានផង តើទៅយកអ្នកទោសបរទេស មកដាក់នៅស្រុកខ្មែរយ៉ាងម៉េច” ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ចំពោះករណីនេះ មិនត្រូវទៅនឹងច្បាប់ជាតិ-អន្តរជាតិ ហើយកម្ពុជាក៏គ្មានច្បាប់ ឲ្យអ្នកទោសបរទេស មកជាប់ពន្ធនាគារនៅកម្ពុជាដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ធ្នូ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចេញសេចក្ដីជូនដំណឹងថា មានអ្នកទោសជាជនជាតិវៀតណាម កំពុងជាប់ពន្ធនាគារនៅថៃ ប៉ុន្តែបែរជាស្នើសុំផ្ទេរ មកជាប់ពន្ធនាគារនៅកម្ពុជាវិញ ខណៈបច្ចុប្បន្នអ្នកទោសជនជាតិខ្មែរ ចំនួន ២៩១០នាក់ (ស្រ្តីចំនួន ២៦៩នាក់ បុរសចំនួន ២៦៤១នាក់) កំពុងជាប់ពន្ធនាគារនៅថៃ ។

សេចក្ដីជូនដំណឹងបន្ថែមថា “កន្លងមកមានអ្នកទោសខ្លះ ជាជនជាតិវៀតណាម ហើយសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ប៉ុន្តែករណីនេះ ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូត ត្រូវទៅមើលអ្នកទោសនោះថា គាត់សញ្ជាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះស្រាយបានលុះត្រា តែអ្នកទោសនោះជាជនជាតិខ្មែរ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post