header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ នៅម៉ោងប្រមាណ០៦៖៣០ល្ងាច ថ្ងៃ២៧ ធ្នូ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលឲ្យក្មេងស្រីម្នាក់ធ្លាក់ពីលើរ៉ឺម៉កកង់បី ដួលបោកក្បាលផ្នែកខាងក្រោយ ឈាមហូរសន្លប់ធំ ឪពុកម្តាយ គិតតែពីយំស្រែកអោបកូនរកគេជួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលកកស្ទះចរាចរ ពេញផ្លូវ ។

ហេតុការណ៍នេះ កើតឡើងនៅចំណុចផ្លូវក្រោយ អូអែល ឡាប៉េ ទល់មុខ ផ្សារអាស៊ីផ្លាស្សា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញភាគីរ៉ឺម៉កកង់បី បើកលឿនហើយជែងទៅប៉ះគូថរថយន្ត កាម៉ារីខ្មៅ មួយគ្រឿង ហើយរេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត ម៉ាកម័រនីញ ពណ៌ស (Morning) ទើបបណ្តាលឲ្យក្មេងស្រីធ្លាក់បោកក្បាល សន្លប់ធំតែម្តង។ តាមម្តាយរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា គាត់ជាជនជាតិ អាមេរិច ហើយកូនស្រីអាយុជាង ១០ឆ្នាំ ។

បច្ចុប្បន្នត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន ហើយទើបឃើញសមត្ថកិច្ចជំនាញចរាចរមកដល់វាស់វែង ។ ចំណែកឯអ្នកបើកបរកំពុងរង់ចាំការដោះស្រាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post