បន្ទាយមានជ័យៈ ប្រធានស្នាក់ការកាំកុងត្រូលច្រកទ្វារតំបន់បឹងត្រគួន លោក សំ ធារ័ត្ន បានជួបថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងភូមិសាស្រ្តឃុំចំការគ ស្រុកស្វាយចេក បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងស្រះមួយកន្លែងក្បែរផ្លូវជាតិ។
សមត្ថកិច្ចបាឲ្យដឹងថា ហេតុការណ៍មិនបាននរណាម្នាក់ បានដឹងនោះទេ ព្រឹកឡើងទើបប្រទះឃើញរថយន្តក្រឡាប់ធ្លាក់ចូលទៅក្នុងស្រះ សាកសពគាបជាប់ក្នុងរថយន្ត។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ទាញយកសព និងស្ទួចរថយន្តចេញពីក្នុងស្រះ៕