
ភ្នំពេញៈ យុវជម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AD- 5076 ជិះគ្នា២នាក់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥៖២០នាទីល្ងាចថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅចណុចផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ជនរងគ្រោះ(សព)ឈ្មោះ ទុន សុភ័ក្ដ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងបិត ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអ្នករួមដំណើរតាមម៉ូតូ។
ក្រោយកើតហេតុសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕



