header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានបោកក្បាលនឹងថ្នល់ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែអកុសលជនរងគ្រោះបានស្លាប់ពាក់កណ្តាលផ្លូវ បន្ទាប់ពីមានបុរសម្នាក់ បើករថយន្តធុនដ្រា TUNDRA មួយគ្រឿងទៅបុកពេញទំហឹង ខណៈជនរងគ្រោះកំពុងដើរឆ្លងផ្លូវ រួចរថយន្តបង្កបើករត់មកចូលខារ៉ាអូខេ “ដាប់ប៊ែលយូ KTV” រួចប្លុងរថយន្តចោល ម្ចាស់រត់គេចខ្លួនបាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាពីវេលាម៉ោង៦៖១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបែកជាបួន​ ផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ជនរងគ្រោះ (ស្លាប់) នៅមិនស្គាល់អត្តសញ្ញាណនោះទេ មានស្រុកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ ​ខេមប៉ុស្តិ៍​ ឲ្យ​ដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តធុនដ្រា​ TUNDRA មួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2AD-7000 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចស្តុបផ្សារដើមគរ ដែលជាកន្លែងកើតហេតុខាងលើ បានជ្រុលចង្កូតបុកបុរសម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ តាមបណ្តោយផ្លូវ៣៣៦ ពីកើតទៅលិច បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ​ ប៉ើងខ្ទាតបោកផ្ទប់នឹងថ្នល់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅសង្គ្រោះភ្លាមៗ តែដោយសារស្ថានភាពជនរងគ្រោះ បានរងរបួសធ្ងន់ធ្ងរពេក ទើបត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតវិញ តែជាអកុលសជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ។

ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ​ បានព្យាយាមរត់គេចខ្លួនចូលខារ៉ាអូខេ ដាប់ប៊ែលយូ KTV ហើយបានប្លុងរថយន្តចោលនៅកន្លែងចតរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌបានចុះមកដល់ និងបានរកឃើញបណ្ណបើកបរមួយសន្លឹក នៅក្នុងរថយន្តមានឈ្មោះ ប្រាក់ ចាន់បូរមី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្លូវលេខ៦០Z ផ្លូវ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទាក់ទង​ម្ចាស់រថយន្តបង្កហេតុឲ្យ​មកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំជំនាញចុះមកធ្វើកោសលវិច័យសិន ទើបប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post