header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ តូបលក់ដូររបស់បងប្អូនអាជីវករ នៅក្នុងផ្សារដងទង់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារត់មកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ដកិច្ច​ទាក់ទង​រថយន្តពន្លត់អគ្គិភ័យ​ចេញអន្តរាគមន៍​បាញ់ពន្លត់ រហូតរលត់ទាំងស្រុង ដោយចំណាយពេលជាង៣ម៉ោង។

អគ្គិភ័យខាងលើនេះ បានឆាបឆេះឡើងនៅវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃព្រហស្បតិ៍ត ទី៦ ខែធ្នូ​ ឆ្នាំ២០១៨ នៅក្នុងផ្សារដងទង់ នៅភូមធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត​។

ចំពោះមូលហេតុសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ទើបឆេះរាលដាលតូបលក់ដូរអស់ចំនួន ១៦តូប ដែលគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ និងមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​ខាងលើនេះ​ សមត្ថកិច្ច​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ដោយក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យស្រុកឈូក ១គ្រឿង រថយន្តពន្លត់អគ្គិភ័យស្រុកកំពង់ត្រាច ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពត ២គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួន ៣រថយន្ត ស្មើនឹង ១៣.៥មែត្រគូប ដោយធ្វើការពន្លត់ចប់នៅម៉ោង១២យប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post