
ក្រោយពីបានដឹង ព័ត៌មាននៃការមកដល់របស់ vivo Y91i ជំនាន់ចុងក្រោយ ក្នុងពេលឆាប់ៗខាងមុខ ពេលនេះក្រុមហ៊ុន vivo ប្រចាំនៅក្នុងប្រទេសកម្ពុជា បានបង្ហើបពីតម្លៃ និងលក្ខណៈសម្បត្តិមួយចំនួន នៃស្មាតហ្វូនម៉ូឌែលនេះហើយ។
vivo Y91i នឹងបង្ហាញខ្លួននៅក្នុងទីផ្សារក្នុងប្រទេសយើងជាមួយនឹងកញ្ចប់តម្លៃ $159 ហើយវាក៏មានជម្រើសពីរពណ៌ផងដែរ ដែលមានដូចជា ខ្មៅលាយខៀវ (Starry Black) និងពណ៌ទឹកសមុទ្រខៀវ (Ocean Blue)។
ចំពោះលក្ខណៈសម្បត្តិរបស់វាមួយចំនួនវិញមានដូចជាៈ
- ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
- មានរ៉េម 2GB, អង្គផ្ទុកទិន្នន័យ 16GB និងអាចថែមក្រៅបាន 256GB
- មានថ្មទំហំ 4030 mAh
- ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
- អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels និងមាន Aspect Ratio 19:9
- មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយ (13MP + 2MP)
- អាចប្រើស៊ីមកាតបានពីរ
- មានមុខងារ Face Unlock + FingerPrint
ដូចនេះសម្រាប់អតិថិជនរបស់ vivo ដែលមានបំណង នឹងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនកម្រិតថវិកាជំនាន់ក្រោយនេះ អ្នកអាចរកកុម្ម៉ង់ទុកបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo។

