header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះលោក ផែង ហេង មេធាវីមួយរូប នៅក្នុងចំណោមសហមេធាវីទាំង៤រូបរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងបដិសេធព័ត៌មាន ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ ចូល​ជួបលោក កឹម សុខា មុនចាកចេញពីកម្ពុជា បានឲ្យដឹងថា នៅពេលមុនពេលចាកចេញពីកម្ពុជាឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt មិនបានជួបលោក កឹម​ សុខា នោះទេ។

ការចេញមកថ្លែងបដិសេធរបស់សហមេធាវីការពារក្តីរបស់លោក កឹម សុខា ខាងលើនេះធ្វើឡើង បន្ទាប់ពីមានបណ្តាញទំនាក់ទំនង Facebook មួយចំនួនបានសរសេរថា «ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ ចូល​ជួបលោក កឹម សុខា មុនចាកចេញពីកម្ពុជា។ នៅវិនាទីចុងក្រោយ មុនបព្ចាប់អាណត្តិនៅកម្ពុជា លោកទូតអាមេរិក បានលាតត្រដាងបេះដូងពិត កោតសរសើរលោកប្រធាន កឹម សុខា ដែលបង្ហាញការពិតដូច្នេះ ហាក់ដូចជាផ្តល់កិត្តិយសខ្លាំងដល់អ្នកសង្រ្គោះជាតិនិយម»។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post