header ads

Sponsor

ភ្នំពេញៈ បុរស​៣​នាក់​ មិនដឹង​ថា នៅ​អង្គភាព​ណា​នោះ​ទេ បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី រួច​ក៏​​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​ភ្ជុ​ច​ដី​មួយ​គ្រាប់ រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោលអស់ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១១​៖​១០​នាទី​យប់​ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ ក្នុង​ភោជនីយដ្ឋាន​ទន្លេ​ ដែល​មាន​ទីតាំងស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មីចំការ​ដូង ផ្ទះ​៣០៥ ផ្លូវ​លេខ​០៣ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាម​ប្រភព​ពី​សមត្ថកិច្ច ​បានឲ្យ​ដឹង​ថា មុននិង​មាន​ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង គឺ​មាន​បក្ខពួក​ក្រុម​បង្ក​មាន​គ្នា​ចំនួន​៣​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​ម៉ាក​ហុងដា​ឌ្រី​ម ​មួយ​គ្រឿង និង​ម៉ាក​ហុងដា​ប៊ីត​ មួយ​គ្រឿង​ បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ហាង​ខាងលើ រួច​ហើយ​ក៏​ហៅ​នារី​ម្នាក់​មក​អង្គុយ​ញុំកំដរ​ជាមួយ លុះ​ពួក​គេ​ផឹកស៊ី​រៀង​ធ្លាក់​ភ្នែក​បន្តិច ​ក៏​ពួក​គេ​បាន​ហៅ​ម្ចាស់​ហាង​គិតលុយ ពេល​គិតលុយ​រួច​ហើយ ​មិនដឹង​ថា ​ពួក​គេ​និយាយ​គ្នា ឬ​ទាស់សម្តី​ជាមួយ និង​អ្នក​ណា​នោះ​ទេ ក៏​ស្រាប់តែ​បុរស​ម្នាក់ ​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម អា​ម៉េ រួច​បាញ់​ភ្ជុ​ច​ដី​ក្រោម​តុ​មួយ​គ្រាប់ រួច​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់​ទៅ។

​ហេតុការណ៍​នេះ​ ក៏លឺ​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សាកសួរ​ពីដំណើររឿង និង​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ស្វែងរក​ជន​បង្ក​មក​យក​មក​ទទួលទោស​តែ​ក្នុង​ករណី​នេះ​សមត្ថកិច្ច​មិន​អាច​ប្រាប់​ថា អ្នក​បាញ់​ប្រើប្រាស់​កាំភ្លើង​ម៉ា​កអី​នោះ​ទេ។

បើ​តាម​ប្រភព​មួយទៀត​គេ​ថា បុរស​៣នាក់​នោះ ​ផ្ទុះអាវុធ​ដោយសារ​តែ​រឿងស្រី ឲ្យអង្គុយ​ជាមួយ​ពួក​គេ​មិន​ឲ្យទៅ​ណា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post