header ads

Sponsor

ភ្នំពេញៈ មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ក្រោយពីបើកម៉ូតូកង់បីឥណ្ឌាឌុបគ្នា ក៏ត្រូវរថយន្ដព្រូសមួយគ្រឿង មិនចាំស្លាកលេខ បើកមកបុកពីចំហៀងឲ្យក្រឡាប់ផ្ងារជើងម្ខាង កាលពីនៅវេលាម៉ោង១២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ៣នាក់ បើកបរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនល្មម ខណៈពេលនោះក៏មានរថយន្ដមួយគ្រឿង ម៉ាកព្រូក ពណ៌ទឹកប្រាក់ ដោយពលរដ្ឋប្រាប់ថា ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0394 បើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចមកកើត ក៏បានបុកម៉ូតូកង់បីឥណ្ឌាពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងមួយចំហៀង និងធ្វើឲ្យប្រុសស្រី៣នាក់ ជាអ្នកអង្គុយពីក្រោយ រងរបួសធ្ងន់ ចំណែកអ្នកបើកបររងរបួសស្រាល។ ភ្លាមៗនោះ រថយន្ដបង្កបានបើកគេងបាត់ពីកន្លែងកើតហេតុ មិនទទួលខុសត្រូវ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ៣នាក់ ដែលរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗ។ ចំណែកម្ចាស់ម៉ុតូកង់បីឥណ្ឌា បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកេងកង១ ដើម្បីឲ្យសមត្ថកិច្ចជួយរកជនបង្កមកដោះស្រាយទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post