header ads

Sponsor

បន្ទាយមានជ័យៈ ស្រុកម៉ាឡៃ ថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង​១៦និង៣០នាទី​ មានគ្រោះថ្នាក់ចរាចរ មួយបានកើតឡើង នៅចំណុចភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បង្កឡើង ដោយរថយន្តថៃ សណ្តោងដឹកដំឡូងបានក្រឡាប់កិនលើម៉ូតូ ម៉ាក់ឌ្រីម ស៊េរី២០០៥ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។

ជនរងគ្រោះមានឈ្មោះ សុង លី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោងស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមកស៊ីការ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

ក្រោយពីបង្កគ្រោះថ្នាក់ តៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ។

សាកសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុករង់ចាំសាច់ញាតិមកទទួល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post