header ads

Sponsor

រិទ្ធី

លោក គង់ គំ អតីតទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ និងកូនប្រុសលោក គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សិទ្ធិឲ្យអាចធ្វើសកម្មភាពនយោបាយឡើងវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យពីរដាច់ដោយឡែកពីគ្នា។

បន្ទាប់ពីទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ លោក គង់ គំ នឹងធ្វើជាទីប្រឹក្សា ឬប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដែលមានកូនប្រុសរបស់លោកគឺលោក គង់ មុនីកា។

សូមបញ្ជាក់ថា លោក គង់ គំ និងលោក គង់ បូរ៉ា បានដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាន។

គួររំលឹកថាអតីតមន្ត្រីជាន់ខ្ពស់១១រូបត្រូវបានតុលាការហាមមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពី សាលដីកាតុលាការកំពូលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post