header ads

Sponsor

ព្រះវិហារៈ រយៈពេលមួយថ្ងៃពេញនៅថ្ងៃទី១៥ មករា ២០១៩នេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុករវៀង បានដឹកនាំកម្លាំង​ប្រដាប់អាវុធទាំង៣ប្រភេទ ចុះត្រួតពិនិត្យទីតាំងរ៉ែខុសច្បាប់ជាច្រើនកន្លែង និងឲ្យ​រុះរើ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការប្រកបអាជីវកម្មរ៉ែខុសច្បាប់នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង ស្ថិតនៅក្នុ​ងស្រុករវៀង។

លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា ការចុះនែនាំដល់ប្រជាពលរដ្ឋ និងក្រុមអាជីវកម្មរ៉ែមាសខុសច្បាប់បានធ្វើកិច្ចសន្យាដល់ពួកគាត់ឲ្យ​រុះរើម៉ាស៊ីន និងសម្ភារៈប្រកបអាជីវកម្មរ៉ែមាស ឲ្យរួចក្នុងកំឡុងថ្ងែ ដែលកងកម្លាំង​ចុះមកនៅថ្ងៃនេះ បើមិនដូចច្នោះទេ និងមានវិធានការក្ដៅ ដោយយកកម្លាំង​ចុះរុះរើ និងដកហូតសម្ភារៈទាំងនោះទុកជាសម្បត្តិរដ្ឋ។ ហើយក្នុងពេលចុះមកអនុវត្តន៍នៅថ្ងៃនេះដែរ កងកម្លាំង​បានចុះរុះរើកន្លែងធ្វើអាជីកម្មវ៉ែមាសបានចំនួន៦កន្លែងនិងឲ្យ​រុះរើដោយខ្លួនឯងបានចំនួន៨កន្លែង ព្រមទាំងឲ្យ​គ្រឿងចក្រ« អេស្កា»២គ្រឿង និងរថយន្ដដឹកដីចំនួន៥គ្រឿងឲ្យ​ដកចេញពីតំបន់រ៉ែមាសខាងលើនោះជាបន្ទាន់។

គួរបញ្ជាក់ផងថា ការចុះបង្កា្របនេះក៏ត្រូ​វបានរងការរិះគន់យ៉ាង់ចាស់ដៃពីសំណាក់បងប្អូនប្រជាពលរដ្ឋថា ចុះបង្ក្រាបបានតែប្រជាពលរដ្ឋដែលធ្វើគ្រាន់តែបានដូរបាយហូប ចំណែកឯក្រុមហ៊ុនពីរបី ដែលនៅខាងក្នុងបែរជាមិនធ្វើការបង្ក្រាបនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post