header ads

Sponsor

ភ្នំពេញៈ មន្ត្រីមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅស្រុកស្នួល នាខេត្តក្រចេះ បានខ្សឹបមកប្រាប់នាយ"ក្តាមប្រៃ" ឱ្យដឹងថា លោកឧត្តមសេនីយ៍ ឧកញ៉ា គង់ ក្រឹង ដែលគេដឹងថាជាមេបំផ្លាញ់ព្រៃឈើដ៍ធំនិងដុះស្លែ គ្មានលោកធំណាហ៊ានប៉ះនោះ ឈ្លៀតពេលថ្នាក់ដឹកនាំរៀបចំបុណ្យអបអរថ្ងៃជ័យជម្នះ៧មករា បែរជាលោកឧកញ៉ា បានបញ្ចេញឈើប្រណិតខុសច្បាប់ តាម ដឹកតាមក្បួនរថយ​ន្ត រួមនឹងរ៉ឺម៉កម៉ូតូ  យ៉ាងគគ្រឹង គគ្រេង ដូចហែកឋិនអ៊ីចឹងចេញទៅលក់នៅប្រទេស​វៀតណាម ដើម្បីអបអរថ្ងៃ៧មករា ដោយគ្មានសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើណាហ៊ានចេញមុខបង្ក្រាបឡើយ ដោយគាត់យកឡេះថា យកលុយជួយគណបក្សប្រជាជន។ ​ហើយសកម្មភាពនេះត្រូវបានមន្ត្រីរាជការ និងមហាជនលើកឡើងថា " គង់ ក្រឹង គឺជាបុរសខ្លាំង ខាងជំនួញឈើ និ​ងបំផ្លាញព្រៃឈើ នៅខេត្តក្រចេះ ហើយថ្នាក់ខេត្តនិងថ្នាក់ជាតិ ដែលដឹកនាំដោយលោកផ្កាយមាស៤សៅ សុខា អត់ហ៊ានប៉ះដែរ"។

ប្រភពខាងលើដដែលបានខ្សឹបប្រាប់នាយ"ក្តាមប្រៃ"ឱ្យដឹងបន្ថែមទៀតថា ក្រុមអ្នកកាប់និងដឹកដូចកណ្ឌៀរនេះ បានដឹកយកមកស្តុកទុក ដោយខុសច្បាប់ នៅត្រង់ចំណុចក្រោល​គោ ខាងក្រោយបន្ទាយទាហ៊ាន វរៈការពារព្រំដែនលេខ០៤ ស្ថិតនៅក្នុង ​ឃុំ២ធ្នូ ស្រុកស្នួល ដែលឧកញ៉ារូបនេះ នឹងរៀបចំដឹកឆ្លងដែនបន្ត ចូលទៅលក់ នៅក្នុងទឹ​កដី ​ប្រទេស​វៀតណាម នៅគ្រាដែលមន្ត្រីរាជការ ថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត រួមទាំងប្រទេសជាតិយើងរៀបចំបុណ្យអបអរសារទថ្ងៃជ័យជម្នះ៧មករា នេះផងដែរ។ ហើយក្បួនឈើទាំងខ្សែរៗនោះដឹទៅវៀតណាម មានចំងាយ តែ២គីឡូម៉ែត្រ ពីទីតាំងស្តុកឈើ ដោយចេញ តាមច្រករបៀង​មួយកន្លែង ហៅថា ច្រករបៀង "ដេពីរ ដេបី " ដែលអង្គភាព​លោក គង់ ក្រឹង ​កំពុងគ្រប់គ្រង។ ហើយច្រករបៀងនេះ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជិតនឹងច្រកទ្វារទ្វេភាគី​អន្ដរជាតិវ៉ាលី ផងដែរ។

បើតាមអ្នករ​ក​ស៊ី​ដឹ​កឈើ​​​​យកទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង បានខ្សឹបប្រាប់នាយ"ក្តាមប្រៃ"ឱ្យដឹងផងដែរថា នៅពេលពួកគេដឹកឈើចេញមកនោះ ​គឺបា​នរត់ការឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ទើបធ្វើឲ្យពួកគាត់អាចរកស៊ីដឹកឈើបានយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះ។ ហើយពួកគាត់បានបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃៗម៉ូតូ១គ្រឿងគឺចំណាយលុយជិត មួយលានរៀល ឯណោះ ក្នុងការបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ដែលចាំយកនៅតាមដងផ្លូវ ទើបបានដឹកទៅដល់ទីតាំងឃ្លាំងស្តុកឈើរបស់ឧកញ៉ា នៅខាងក្រោយរោងក្រោលគោរបស់គាត់។

ពួកឈ្មួញខាងលើបានខ្សឹបប្រាប់នាយ"ក្តាមប្រៃ" បន្តទៀតថា ពួកគាត់ដឹកឈើរាល់ថ្ងៃទាំងរថយន្ត និងម៉ូតូនេះបើមិនយកទៅលក់ឲ្យ ឧកញ៉ា គង់ ក្រឹង ទេនោះ លោកនឹងប្រើសមត្ថកិច្ច និងមនុស្សមួយចំនួនតាមយាយី និងចាប់ឈើរបស់ពួកគាត់ជាមិនខាន។ ហើយរថយន្តដែលឆ្លងកាត់ផ្លូវដែលឧកញ៉ាគ្រប់គ្រងនោះផងដែរ ត្រូវបង់ឲ្យលោកឧកញ៉ាមួយគីប មិនក្រោម ២០០ដុល្លារនោះទេ។

ប្រភពដដែលបានខ្សឹបប្រាប់នាយ"ក្តាមប្រៃ" ថា លោកឧកញ៉ាគង់ ក្រឹង ជាអ្នកកំណត់ តម្លៃប្រាក់នៃចំនួនក្បាលគូបឈើចម្រុះ ដើម្បីនាំចេញ ទៅប្រទេសវៀតណាម តាមច្រករបៀងដេ២ ដេ៣និងដេ៤។ ហើយលោកឧកញ៉ាគង់ ក្រឹង បានកំណត់លុយ ពីឈ្មួញឈើដោយគិតជាគូប ។ បើឈើប្រណិតគឺក្នុងមួយម៉ែត្រគីបតម្លៃ ៦០០ដុល្លារ ឈើប្រភេទលេខ១ ក្នុង១ម៉ែត្រគីប តម្លៃ២០០ ដុល្លារ ហើយក្នុងមួយថ្ងៃៗ ឈ្មួញបានដឹកឈើចេញទៅប្រទេសវៀតណាម រាប់សិបម៉ែត្រគូបឯណោះ។

បើតាមមន្ត្រីរាជការនិងប្រជាពលរដ្ឋបានលើកឡើងប្រាប់មកនាយ "ក្តាមប្រៃ" ថា សកម្មភាពនេះ​បង្ហាញ​ឲ្យ​ឃើញថា​លោក អភិបាលខេត្ត​ក្រចេះក៍ដូចជាមេសមត្ថកិច្ចធំៗក្នុងខេត្តនេះ គ្មានបទបញ្ជាក្នុងការ​បង្ក្រាប​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែលកំពុង​ក្លាយជា​រឿង​ចំរូងចំរះយ៉ាងក្តៅគគុគ ព្រោះ​មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ឃុបឃិត​គ្នា​ឲ្យ​លោក គង់ ក្រឹង បន្តសកម្មភាព​បំផ្លាញ​ព្រៃ​យ៉ាង​មហន្តរាយ ដោយគ្មានចំណាត់ការលើលោកគង់ ក្រឹង នេះទាល់តែសោះ​ឡើយ។ ទាំងនេះគេមិនដឹងថាលោកគង់ ក្រឹង មានឥទ្ធិពលដល់តម្រិតណានោះទេ បានជា ថ្នាក់ក្រសួងមហាទៃ ក្រសួងការពារជាតិ ថ្នាក់ចៅហ្វាយខេត្ត រហូតដល់ថ្នាក់លោកផ្កាយមាស៤ សៅ សុខា ក៏អត់ហ៊ានប៉ះលោកផ្កាយ១ គង់ ក្រឹង នេះដែរទេ។

មន្ត្រីរាជការនិង ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និងឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា មេបញ្ជាការកងរាជ្ញអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបថ្នាក់ជាតិ ចុះពិនិត្យ និងស៊ើបអង្កេតមន្ត្រីក្រោមឱវាទ ដែលពាក់ពន្ធ័ឲ្យមានបទល្មើស ( ក្នុងភូមិសាស្ត្រខាងលើ )បើពុំនោះទេក្រុមមេឈ្មួញឧក្រិដ្ឋជន ខ្មែរឥស្លាម គង់ ក្រឹង រូបនេះ នៅតែឈ្លៀតឱកាស នៅតែបន្តសកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្លើន ដោយគ្មានខ្លាចច្បាប់ ឫខ្លាចការបង្ក្រាបនោះទេ ដោយឧកញ៉ារូបនេះនេះតែងតែយកឡេះថា យកលុយជួយបក្សៗ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post