header ads

Sponsor

កំពង់ឆ្នាំងៈ ជនសង្ស័យ២នាក់ ដែលជាមេខ្លោងចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគបាលស្រុកបរិបូណ៍ ឆ្មក់បង្ក្រាបបាន ខណៈគេកំពុងធ្វើសកម្មភាពចែកចាយ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ធ្វើឡើងដោយមានការសហការណ៍ពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង នគបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងនគបាលស្រុកបរិបូរណ៍ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ខៀវ សុវី អាយុ២២ឆ្នាំ, ទី២-ឈ្មោះ ម៉ប់ អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។

ក្នុងប្រតិបត្តការបង្ក្រាបខាងលើនេះ សមត្ថកិច្ចដកហូតបាន៖ អាសេអ៊ី៣កញ្ចប់ មិនទាន់ដឹងប៉ុន្មានគីឡូក្រាម, ថ្នាំកេតតាម៊ីនទឹក ចំនួន៥០ប្រអប់ ដោយមួយប្រអប់ស្មើ២៥ដប, រថយន្ត១គ្រឿង ម៉ាកហាយឡែនឌរ័ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AF3842, ម៉ូតូ១គ្រឿង ម៉ាកឌូប ពាក់ស្លាកលេខ 1GP-9640, ទូរស័ព្ទដៃ១០គ្រឿង, ប្រាក់រៀល និងដុល្លារមួយចំនួនទៀត។

បច្ចុប្បន្ន មេខ្លោងចែកចាយគ្រឿងញៀនទាំង២នាក់ សមត្ថកិច្ចបាននាំមកស្នងការនគបាល ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្តទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា នេះគឺជាការបង្ក្រាបទ្រង់ទ្រាយធំ នៅក្នុងដើមឆ្នាំ២០១៩នេះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post