
ការទន្ទឹងរងចាំពេលនេះបានមកដល់ហើយ។ សម្រាប់ថ្ងៃនេះផងដែរ vivo នឹងធ្វើការបើកបង្ហាញមុខមាត់នៃ ស្មាតហ្វូនជំនាន់ថ្មីស៊េរី Y ម៉ូឌែល vivo Y91 ដែលបានប្រកាសពីប៉ុន្មានថ្ងៃមុននេះថា នឹងមកដល់ប្រទេសកម្ពុជា នាពេលឆាប់ៗនេះ ត្រូវបានចេញលក់ជាផ្លូវការចាប់ពីពេលនេះហើយ។
ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាកាលពីប៉ុន្មានសប្តាហ៏មុននេះក្រុមហ៊ុន vivo បានប្រកាសសមាជិកថ្មីនៃ ត្រកូល Y គឺម៉ូឌែល vivo Y91i ហើយពេលនេះសង្កេតឃើញថាអត្រានៃការជាវយកទៅប្រើប្រាស់មានសន្ទុះខាំ្លងនិងការគាំទ្រច្រើន។ ងាកមកមើលពីលក្ខណៈសម្បត្តិរបស់ vivo Y91 នេះវិញ ក៏មិនមានអ្វីដែលផ្លាស់ប្ដូរច្រើន ពី Y91i ប៉ុន្មាននោះទេ។ សម្រាប់ vivo Y91 នេះមានជម្រើសពីរពណ៌ផងដែរ គឺពណ៌ខ្មៅលាយស្វាយ(Starry Black) និងពណ៌ទឹកសមុទ្រខៀវ (Ocean Blue) ដែលវាជាពណ៌កំពុងពេញនិយមសម្រាប់មិត្តៗយុវវ័យសម័យថ្មីផងដែរ។ រីឯតម្លៃលក់នៅលើទីផ្សារសម្រាប់ vivo Y91 គឺត្រូវបានដាក់លក់ក្នុងកញ្ចប់តម្លៃ $219 ដែលជាតម្លៃដ៏សមរម្យមួយសម្រាប់អ្នកដែលមានកម្រិតថវិកាមធ្យម ក៏អាចជាវយកទៅប្រើប្រាស់បានដែរ។ មិនតែប៉ុណ្ណោះព្រមទាំងមានបន្ថែមជូននូវកាដូដោយឥតគិតថ្លៃផងដែរ ដែលមានដូចជា នាឡិកាដៃ C-Sport
ហើយនិងកាសដ៏ស្រស់ស្អាតមួយផងដែរ ។
ចំពោះលក្ខណៈសម្បត្តិរបស់វាវិញមានដូចខាងក្រោម៖
- ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
- មានរ៉េម 3GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB
- មានថ្មទំហំ 4030 mAh
- ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
- អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels និងមាន Aspect Ratio 19:9
- មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយ (13MP + 2MP)
- អាចប្រើស៊ីមកាតបានពីរ
- មានមុខងារ Face Unlock + FingerPrint
ដូចនេះសម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y91 នេះ អ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃទី10 មករានេះតទៅ ដោយអ្នកនឹងទទួលបានការធានាត្រឹមត្រូវផងដែរ។


