header ads

Sponsor

ភ្នំពេញៈ មានហេតុការណ៍​ភ្ញាក់ផ្អើលមួយដល់អ្នកដំណើតាមដងផ្លូវ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ទល់មុខផ្ទះឧកញ្ញា ថៃ ប៉ុនរ៉ុង ផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្រោយ​ពី​បុរសម្នាក់សង្ស័យថា មានសតិមិនប្រក្រតី បានចូលទៅសម្ងំ ជាប់នៅក្នុងលូអស់​ជាច្រើនថ្ងៃ។

បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូឆ្លងកាត់ទីនោះ ស្រាប់តែឮសំឡេងបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានស្រែកហៅពីក្នុងលូ និងលើដៃខ្វៃៗឲ្យជួយ ស្របពេលនោះដែរ ពួកគាត់ក៏បានឈប់ម៉ូតូរកមើលក្នុងលូ ស្រាប់តែឃើញបុរសម្នាក់នោះ សម្ងំនៅក្នុងលូ មិនដឹងតាំងពីពេលណានោះទេ បន្ទាប់មក​បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាគាស់គម្រ​បលូ ដើម្បីបើកឲ្យបុរសរូបនោះចេញមកក្រៅ។

ក្រោយ​បានចេញពីក្នុងលូចេញមកក្រៅហើយ បុរសរូបនោះ ហាក់បីដូចនិយាយវង្វេងវង្វាន់ថា រូបគេបានចូលទៅក្នុងលូ អស់រយៈពេល១០ថ្ងៃមកហើយ ហើ​យរាល់ពេលឃ្លាន គឺគាត់ផឹកតែទឹកលូធ្វើជាអាហារ។ ក្រោយមក​បុរសរូបនោះ ត្រូវបានខាងមន្ទីរសង្គមកិច្ច បានមកទទួលយកទៅស្នាក់នៅមួយយប់សិន។

ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នាំគ្នាឆ្ងល់ថា មិនដឹងជាបុរសរូបនេះ ចូលតាមប្រហោងលូពីណាមកទេ ព្រោះក្បាលលូតូចមិនអាចចូលចុះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post