header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់បានផ្លោះរបងចូលធ្វើសកម្មភាពវាយប្លន់ លើបុរសជាគណនេយ្យក្រុមហ៊ុនម្នាក់ រងរបួសសន្លប់ស្តូក ចូលប្រមូលទ្រព្យសម្បត្តិ ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង២០និង៣០នាទី​ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ី យ៉ាវជឺ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរគណនេយ្យ ស្នាក់នៅឃ្លាំងថ្មម៉ាប ផ្លូវ២០១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះ ភេទប្រុស ភិនភាគរាងស្គម កំពស់ប្រហែល១៧០សងទីម៉ែត្រ សម្បុល សណ្តែកបាយ សក់ស្លូតវែង មុខរាងវែង បានលោតផ្លោះរបងឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពេលជនរងគ្រោះដើរចេញពីក្នុងបន្ទប់ ស្រាប់តែជួបជនសង្ស័យនៅខាងមុខ បន្ទប់ ហើយជនសង្ស័យក៏វ៉ៃជនរង គ្រោះ បណ្តាលអោយរងរបួសត្រង់ក្បាលផ្នែកខាងមុខចំហៀងខាងស្តាំ ០១កន្លែង ក្បាលផ្នែកខាងក្រោយ ០១កន្លែង , ដើមដៃខាងស្តាំ០១កន្លែង , កែងដៃខាងស្តាំ០១កន្លែង ដួលសន្លប់តែម្តង។

ហើយជនសង្ស័យក៏បានធ្វើសកម្មភាព យកទូរសព្ទ័ម៉ាកអាយហ្វូន6Plusមួយគ្រឿងលេខ០៩៧ ៩៥៤ ៨៨១៦ , ទូរសព្ទ័ ម៉ាកស៊ូមី(ចិន) លេខប្រទេសចិន មួយគ្រឿង និងគាស់យកថតតុកដែកមួយ មានលុយចំនួន១៧០០ដុល្លា , សែកមានទឹកប្រាក់ចំនួន១២០០០ដុល្លារ មួយច្បាប់ រួចលោតផ្លោះរបង់គេចខ្លួនបាត់។

បន្ទាប់មកឈ្មោះ យៀក សឹងចូវ ភេទប្រុស អាយុ៤៩ឆ្នាំ (ថៅកែរ) បានទូរសព្ទ័រាយការណ៏ប្រាប់សមត្ថកិច្ចយើង មកជួយអន្តរាគមន៍នាំជនរងគ្រោះទៅ សង្គ្រោះនៅមន្ទីពេទ្យឯកជនឈ្មោះ ហុង អិន ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ និង សួរបំភ្លឺជនរងគ្រោះ សាក្សីរួចប្រមូលវត្ថុតាងជុំវិញកន្លែងកើតហេតុដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post