header ads

Sponsor

តាកែវៈ គ្រោះថ្នាក់ចរារចណ៍ពីរករណីផ្សេងគ្នា នៅស្រុកព្រៃកប្បាស់ ខេត្តតាកែវ បណ្ដាលឲ្យមនុស្សម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទី១ កើតឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ រវាងម៉ូតូម៉ាកសេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AG-7768 អ្នកបើកបរឈ្មោះ ប៉ោ ណន ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិកើតហេតុ រងរបួសធ្ងន់ បានបុកជាមួយនិងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2P-2964 បើកបរដោយឈ្មោះ គួន ស៊ីណាត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកែបាំង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ (រត់គេចខ្លួនបាត់ក្រោយកើតហេតុ)។

ចំណែកគ្រោះថ្នាក់ចរាចរណ៍ទី២ កើតឡើងនៅព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ រវាងម៉ូតូបើកបុកសត្វក្របី កំពុងឆ្លងថ្នល់។ ជនរងគ្រោះឈ្មោះ ឆេង ទី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បើកបរម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៤ ពាក់ស្លាកលេខ តាកែវ 1I-9942 និងអ្នករួមដំណើរម្នាក់ឈ្មោះ លន់ វ៉ិត ភេទស្រី អាយុ១៧ឆ្នាំ រស់នៅជាមួយគ្នា រងរបួសធ្ងន់។

បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះដែលស្លាប់ ត្រូវបានប្រគាល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំងអស់ ត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស រងចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post