header ads

Sponsor

កំពតៈ វាជារឿងហួសថ្លែង ដែលកូនទាហានកងយោធពលខេមរភូមិន្ទកម្ពុជា នៃកងពលឆ័ត្រយោង៩១១ របស់លោកឧត្តមសេនីយ៍​ឯក ចាប ភក្តី ត្រូវបានគេយកទៅយាមរោងចក្រ ខេស៊ីមែន នៅស្រុកដងទង់ ខេត្តកំពត ហើយត្រូវលោកបញ្ជាការម្នាក់ ប្រើច្បាប់សឹក វាយកំប៉េះគូថជាំឈាមអង្គុយលែងកើត។

តាមប្រភព​ព័ត៌មានប្រាប់មកថា កូនទាហានទាំង៤០នាក់នៅអង្គភាពខាងលើ​ មិនចង់ទៅធ្វើកញ្ជះឯកជន ដែលទទួល​បានប្រាក់ខែបន្ថែម៨០ដុល្លារ ក្នុង១ខែទេ ព្រោះមេគ្រប់គ្រងនៅរោងចក្រនោះ អនុវត្តន៍វិន័យតឹងរឹងណាស់​ គឺ​ឈប់សម្រាក​​១ថ្ងៃ កាត់២០ដុល្លារ  ទូទាត់ចុះឡើង ពួកគេ បានតែប្រាក់ខែរាជការដដែល។

តាមរយៈលោក ព្រំ សាន សុំគោរពស្នើសុំការបំភ្លឺពីលោក ចាប ភក្តី និងលោក វង្ស ពិសេន ជាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ សូម​សម្តេចមេត្តា ទប់ស្កាត់កុំឲ្យមានរឿងដូចខាងលើកើតឡើង ព្រោះវាអាចជាការបង្កើនទ័ពខ្មោចឲ្យសត្រូវ។

យោងតាមលិខិតសុំអន្តរាគមន៍ កូនទាហាន ដែលរងគ្រោះបានឲ្យដឹងថា ខ្ញុំបាទ ឈ្មោះ ធី សៅ ភេទប្រុស អាយុ៣៥ឆ្នាំ សព្វថ្ងៃជាទាហានឆ័ត្រយោងចាំការនៅរោងចក្រខេស៊ីមែន។

ខ្ញុំបាទស្នើ​សុំឲ្យថ្នាក់លើជួយអន្តរាគមន៍ រឿងមេទាហាន ដែលប្រចាំការនៅរោងចក្រខេស៊ីមែន បំបិទសិទ្ធិ សេរីភាព ប្រើអំពើហិង្សា និងពូកែកាត់លុយកូនចៅ ។

ខ្ញុំបាទសុំរៀបរាប់ថា នៅម៉ោង១០៖៣០នាទីខែកុម្ភៈ ឆ្នាំ២០១៨ គឺលោក ឡួញ ប៊ុនឈឿរ ដែលជាទាហានឆ័ត្រយោងដែរ មាន​ឋានន្តរស័ក្តិវរសេនីយ៍ត្រី មុខងារ រងកុម្មង់ដូទី៤ អត្តលេខ០៣៩៨៣០ សព្វថ្ងៃជាប្រធានក្រុមគ្រប់គ្រងរួម នៅក្នុងរោងចក្រខេស៊ីមែន បានប្រើប្រាស់អំពើហិង្សា ដោយយកទុយោវាយកំប៉េះគូទ បណ្ដាលឲ្យជាំខ្មៅឈឺចុកចាប់ណាស់ ។ ក្រោយមក​រំលងបាន៧ខែ នៅវេលាម៉ោង១០៖២២នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វាយម្ដងទៀត បណ្ដាលឲ្យបែកឈាម ។ វាយលើកចុងក្រោយ នៅវេលាម៉ោង៨៖៣៤នាទីព្រឹកថ្ងសទី១៣ ខែមករា ឆ្នាំ២០១៩ គឺវាយ​ដោយដៃ ប្រើកូនទាហានឲ្យទះកំផ្លៀង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post