header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នេះ កម្មករ-​កម្មការិនី​រោង​ចក្រ​កាត់ដេរសម្លៀកបំពាក់ ដាប់ប៊ិលយូ អ៊ែនដ៍ ឌីកម្ពុជា (W&D Cambodia Co., LTD) រាប់រយនាក់ក្នុងចំណោមកម្មករប្រមាណជិត២ ០០០នាក់ ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវ​២១៧ ច្រមុះជ្រូកត្រង់ចំណុចភូមិឫស្សី សង្កាត់​ស្ទឹង​មានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ ដោយ​សារ​តែ​ថៅកែ​រោងចក្រ​មិន​ព្រម​ដោះស្រាយ​រឿង​ប្រាក់​អតីត​ភាព​ការងារ​ និង​បញ្ឈប់កម្មករគ្មាន​ហេតុផល។

គោលបំណងនៃការធ្វើបាតុកម្មឈានដល់ការបិទផ្លូវនេះ ដើម្បីទាមទារឱ្យថៅកែរោងចក្រផ្តល់ប្រាក់អតីតភាពការងារប្រចាំឆ្នាំ និងទាមទារឱ្យថៅកែរោងចក្រអនុញ្ញាតឱ្យកម្មករចំនួនប្រមាណ១៥០០នាក់ ធ្វើឡើងវិញ ដែលបានបញ្ឈប់ដោយគ្មានការជូនដំណឹងជាមុន។ ក្រុមកម្មករមួយចំនួនបានបញ្ជាក់ថាពួកគាត់បានធ្វើការតវ៉ាជាងមួយសប្តាហ៍មកហើយ តែគ្មានដំណោះស្រាយទាល់តែសោះ។

តំណាងកម្មការនីមួយរូបស្នើសុំឱ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ទាមទារលុយអតីតភាព និងលុយអត្ថប្រយោជន៍។ លោកស្រីអះអាងទៀតថាក្រុមហ៊ុនមិនអនុវត្តតាមប្រសាសន៍របស់សម្តេចទេ ថែមទាំងបិទសេចក្តីប្រកាសថាបញ្ឈប់កម្មករ១ ៦០០នាក់។

មេដឹកនាំសហជីពកម្មករដែលបានឃ្លាំមើលកូដកម្មរបស់កម្មករឱ្យដឹងថា ការតវ៉ារបស់រោងចក្រនៅព្រឹកនេះ គឺស្រដៀងនឹងការតវ៉ារបស់រោងចក្រពីរផ្សេងទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្នុងស្រុកបាទី ខេត្តតាកែវ កន្លងមក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post