
កោះកុង៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ ទឹកសមុទ្របានជនជោរ ដោយមានខ្យល់បក់បោកខ្លាំង បង្កើតជារលកធំៗ វាយប្រហារតូបលក់ដូរ និងលំនៅដ្ឋានរបស់អាជីវករ និងប្រជាពលរដ្ឋ នៅឆ្នេរបាក់ខ្លង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយជាដោះស្រាយចំពោះមុខប្រជាពលរដ្ឋ និងអាជីវកម្ម ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជម្លៀស ទៅរកទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន រង់ចាំស្ថានភាពត្រឡប់មករកភាពដើមវិញ។
សូមជម្រាបជូនថាករណីកើតមានរលកធំៗនេះ ទំនងជាមិនមែនកើតឡើង តែនៅឆ្នេរបាក់ខ្លងប៉ុណ្ណោះទេ គឺអាចកើតឡើង ចំពោះឆ្នេរសមុទ្រទាំងអស់ ក្នុងខេត្តកោះកុង។








