header ads

Sponsor

ភ្នំពេញៈ ដើម្បីជួយសម្រួលចរាចរណ៍ របស់ប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រថភ្លើងថ្មីចំនួន៣គ្រឿង ទើបមកដល់កម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ នៅព្រលានយន្ដហោះភ្នំពេញ-ព្រះហីហនុ និងប៉ោយប៉ែត។

រថភ្លើងថ្មី៣គ្រឿងនេះ ត្រូវបានដឹកមកដល់កំពង់ផែស្វយ័តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ មករា ដែលទិញពីប្រទេសម៉ិចស៊ីកូ ដោយរថភ្លើង១គ្រឿងតម្លៃ ជាង១លានដុល្លារ អាចផ្ទុកអ្នកដំណើរជាង១០០នាក់ បន្ថែមពីក្បាលរថភ្លើងមានស្រាប់ ចំនួន២គ្រឿង សម្រាប់ដឹកអ្នកដំណើរតាមប្រព័ន្ធដឹកជញ្ជូនផ្លូវដែក។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងសាធារណការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “រទះភ្លើង៣គ្រឿង យើងបានរង់ចាំរាប់ខែហើយ។ ឥឡូវទីបំផុត បានមកដល់កំពង់ផែ ក្រុងព្រះសីហនុហើយ ដូច្នេះយើងខ្ញុំ សូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីឲ្យអញ្ជើញដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នូវរទះភ្លើង៣គ្រឿងនេះ ដើម្បីធ្វើដំណើរពីភ្នំពេញ ទៅព្រលានយន្ដហោះភ្នំពេញ ឬអាចយករទះភ្លើងនេះ រត់ទៅក្រុងព្រះសីហនុ ឬរត់ទៅប៉ោយប៉ែតតែម្ដង”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post