header ads

Sponsor

ភ្នំពេញ​៖​ កាល​ពី​វេលាម៉ោង​២៖៥០នាទី​ទៀប​ភ្លឺ​ថ្ងៃ​​​ទី​១ខែ​មករា​ឆ្នាំ​២០១៩ ហេតុការនេះបាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដែលបង្កឡើងដោយជនជាតិ​ចិន​ប្រុស​ស្រី​ពីរ​នាក់​ស្រវឹង​ស្រា​បើក​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ប្រលះ​ទ្រូង​ផ្លូវ​រលំ​បួន​ផ្ទាំង​រួច​ក៏​ជ្រុល​ទៅ​បុក​រទេះ​​លក់​សាច់​អាំង​បណ្ដាល​ឲ្យ​ក្រឡាប់​រទេះ​ផ្ងារ​ជើង​ តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​ឡើយ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​នៅ​ចំណុច​មុខ​ហាង​បង្កង​នាគ​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​១ខណ្ឌ​ចំការមន​ក្រុង​ភ្នំពេញ​។

បើតាមប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ ferrari f12​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ-3333 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ខាង​លើ​បាន​បើក​លឿន​ក៏​រេ​ចង្កូត​ទៅ​ឆ្វេង​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​បណ្ដាល​ឲ្យ​រលំ​ចំនួន​៤ផ្ទាំង​រួច​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​​សាច់​អាំង​បណ្ដាល​ឲ្យ​ក្រឡាប់​រទេះ​ផ្ងារ​ជើង​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​អ្នក​បើកបរ​នឹង​អ្នក​រួម​ដំណើរ​បាន​នាំគ្នា​រត់​ឡើងជិះ​​រថយន្ត​មួយ​គ្រឿង​ទៀត​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post