 ព្រះសីហនុៈ ជនដៃដល់ជាជនជាតិចិន ចំនួន៣នាក់ បានយកកាំបិត និងកាំភ្លើង ភ្ជង់គំរាមកំហែងបុរសជាជនជាតិចិនម្នាក់ទៀត ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធនឹងករណីមនុស្សឃាតដោយចេតនា (តែមិនបានសម្រេច) មួយបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុមទី៦ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ព្រះសីហនុៈ ជនដៃដល់ជាជនជាតិចិន ចំនួន៣នាក់ បានយកកាំបិត និងកាំភ្លើង ភ្ជង់គំរាមកំហែងបុរសជាជនជាតិចិនម្នាក់ទៀត ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធនឹងករណីមនុស្សឃាតដោយចេតនា (តែមិនបានសម្រេច) មួយបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុមទី៦ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ជនរងគ្រោះឈ្មោះ LIN YONGFEI ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មុខរបរវិស្វករ ស្នាក់នៅផ្ទះជួល ក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរងរបួសស្នាមជាំនៅកញ្ចឹងក ។ ជនសង្ស័យឈ្មោះ ZHANG HONG ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន លិខិតឆ្លងដែនលេខEE៧២៨៥៨០៧ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងដែលសត្ថកិច្ចចាប់យកមានកូនកាំបិតស្នៀត១ដើម ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យចំនួន៣នាក់ជាជនជាតិចិនបានធ្វើសកម្មភាពសម្រុកចូលក្នុងរថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ពេលដែលជនរងគ្រោះកំពុងឡើងរថយន្តជិះត្រឡប់ទៅផ្ទះវិញ ដោយជនសង្ស័យទាំង៣នាក់នោះ មានកូនកាំបិតស្នៀត១ដើម និងកាំភ្លើងខ្លី ១ដើម ក្នុងពេលដែលជនសង្ស័យកំពុងវាយ និងយកកាំភ្លើងភ្ជង់គំរាមកំហែងជីវិតរបស់ជនរងគ្រោះនៅក្នុងរថយន្ត ក៏ត្រូវកម្មកររបស់ជនរងគ្រោះឃើញ ហើយមានការឆោរឡោឡើង ពេល នោះជនសង្ស័យទាំង៣នាក់បាននាំគ្នារត់គេចខ្លួនអស់ ។
បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានជនសង្ស័យ១នាក់ ។ ចំណែកជនសង្ស័យ២នាក់ ដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួន ។
ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


 ផ្ដល់សិទ្ធិដោយ៖ campost.news
ផ្ដល់សិទ្ធិដោយ៖ campost.news
 

