header ads

Sponsor

ស្វាយរៀងៈ សាកសពកុមារីម្នាក់អាយុ២ឆ្នាំ៤ខែ ដែលបាត់ពីផ្ទះអស់រយះពេល៤ថ្ងៃមកហើយ ត្រូវបានគេប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ក៏ដូចជាសមត្ថកិច្ចចុះមកពិនិត្យ ។

ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រះទឹកខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងភូមិជាមួយគ្នា​ប្រហែល២៣ម៉ែត្រ ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅវេលាម៉ោង ៣និង៥នាទីរសៀល ដោយមានពលរដ្ឋរាយការណ៍ថា មានប្រទះឃើញសពកុមារីម្នាក់ អណ្តែតក្នុងស្រះទឹកខាងក្រោយផ្ទះ ឈ្មោះ អៀក ស៊ីថា ភេទប្រុស អាយុ៤២ឆ្នាំ ចម្ងាយ ២៣ម៉ែត្រ ស្ថិតក្នុងភូមិ បាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពខាងលើបានបន្តទៀតថា កុមារីរងគ្រោះខាងលើ បានបាត់ខ្លួនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ។ ជនរងគ្រោះឈ្មោះ វ៉ាន់ នីសា ភេទស្រី អាយុ២ឆ្នាំ៤ខែ មានឪពុកឈ្មោះ សុីម វ៉ាន់ អាយុ៤១ឆ្នាំ ម្ដាយឈ្មោះ ស៊ុន គន្ធា អាយុ២៤ឆ្នាំ រស់នៅភូមិ បាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយបានប្រកាសតាមប្រព័ន្ធទំនាក់ទំនងfacebookសរសេរថា៖ សូមបងប្អូនជួយរកក្មេងស្រី ឬបានឃើញក្មេងស្រី ដែលបានបាត់កាលពីម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បើបានឃើញក្មេងស្រីដូចរូបក្នុងការបង្ហោះនេះ សូមជួយទំនាក់ទំនងមកលេខ ០៩៧៥៣៥០៣៥៧ ។

រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ម៉ោង៣រសៀល មានពលរដ្ឋ បានឃើញអណ្ដែតទឹកក្នុងស្រះស្លាប់ឡើងហើមទៅហើយ ។ ក្រោយសមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ឃើញថា សាកសពកុមារីនេះ គឺរអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់ និងប្រគល់សាកសពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះ សមត្ថកិច្ចអះអាងថា បណ្តាលមកពីមូលហេតុ រអិលជើងធ្លាក់ចូលក្នុងទឹកស្រះស្លាប់ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post