header ads

Sponsor

ស្វាយរៀងៈ យុវជនម្នាក់ បានរងរបួសធ្ងន់ ដោយសារបើកបរវ៉ាជែងរថយន្តដឹកកម្មកររោងចក្រ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀចំពីមុខពេញទំហឹង ខ្ទាតទាំងម៉ូតូទាំងមនុស្សទៅចិញ្ចើមថ្នល់ផ្អើលដល់លពរដ្ឋចេញមកជួយ។

ថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖១០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនខាងលើធ្វើដំណើរពីទិសដៅកើតទៅលិចយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ាជែងរថយន្តដឹកកម្មករកម្មការិនីរោងចក្រ ក៏ជ្រុលទៅបុករថយន្តមកពីមុខបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យប៉ើងទាំងម៉ូតូ ទាំងមនុស្សតែម្តង។

ប្រភពបានបន្តទៀតថា ហើយរថយន្តមិនបានឈប់ទេ ក៏បើករត់គេចបាត់ពីកន្លែងកើតហេតុបន្សល់ទុកជនរងគ្រោះដេកស្តូកស្តឹងនៅលើថ្នល់ ត្រូវបានពលរដ្ឋ និងសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្ថែមទៀតថា ជនរងគ្រោះឈ្មោះ មឿន បារីស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសធ្ងន់(មិនពាក់មួក) ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ស្លាកលេខ ភ.ព ១l ៨៨៤៨ ។

ចំពោះម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច​យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post